adverise with khmeread 1

រថយន្ត​គំរូ Navigator របស់​ក្រុមហ៊ុន LINCOLN មួយ​នេះ បើ​បានឃើញ​ហើយ​ច្បាស់​ជា​ប៉ង​ចង់បាន​ជាមិនខាន​!

    ​ឡាន Tesla ម៉ូ​ដែល X មាន​ទ្វារ​ជា​របស់​ក្រុមហ៊ុន Falcon ប៉ុន្ដែ​ឡាន​របស់​ក្រុមហ៊ុន Lincoln មួយ​នេះ​ប្រហែលជា​ល្អ​ជាង​។​

​    ​រថយន្ដ​គំរូ Navigator របស់ Lincoln ដែល​បានដាក់​បង្ហាញ​ក្នុង​សប្តាហ៍​នេះ​នៅ​កម្មវិធី 2016 New York Auto Show ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ជាពិសេស​ទ្វារ​ដ៏​ពិសេស​បើក​ឡើងលើ​របស់​វា​។

​    ​ក្រុមហ៊ុន Lincoln និយាយថា​ក្នុង​គំរូ​នេះ​មាន​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ មាន​រចនាបថ​ថ្មី និង​បច្ចេកវិជ្ជា​ខ្ពស់​ល្អ​ឯក​។ វា​កៅអីអង្គុយ​ដែល​អាច​ស៊ី​រ៉េ​ចុះឡើង​បាន ៣០ របៀប និង​ប្រព័ន្ធគ្រប់គ្រង​សម្ភារៈ​មាន​សណ្តាប់​ធ្លាប់​និង​ស្អាត​ល្អ​។ អ្នកបើកបរ​វិញ​នឹង​ទទួលបាន​អេក្រង់​បង្ហាញ​ត្រួតគ្នា​នៅ​កណ្តាល​ជា​លក្ខណៈ​ចង្កោម​មើលទៅ​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុន​មកហើយ​ក៏មាន​ស្គ្រី​ន​សម្រាប់​ឱ្យ​អ្នក​អង្គុយ​កៅអី​ក្រោម​បាន​ទស្សនា​ផងដែរ​។ ហើយ​វា​ក៏មាន​នូវ​ប្រព័ន្ធ Wi-FI ដ៏​ទំនើប​ពិសេស​មិន​ធ្លាប់មាន​លើ​រថយន្ត​ណាមួយ​នោះដែរ​។​

​    ​ចំណែក​ម៉ាស៊ីន​របស់​វា​គឺជា​ប្រភេទ V6 ភ្លោះ​ចំណុះ​៣,៥​លីត្រ​ក្នុង និង​កម្លាំង​៤០០​សេះ​៕

adverise with khmeread
ប្រភព៖ digitaltrend

អ្នកនឹងចូលចិត្ត

មតិយោបល់