adverise with khmeread 1

ចាក់​ថ្នាំ PrEP ម្តង​ក្នុង​មួយខែ​អាចជួយ​ទប់ស្កាត់​មិនឱ្យ​ឆ្លង​ហ៊ី​វ​

​    ​ក្រុម​អ្នកជំនាញ​បាន​លាតត្រដាង​ថា ថ្នាំ​ចាក់​ថ្មី​អាចជួយ​ប្រឆាំង​ការឆ្លង​វីរុស​ហ៊ី​វ​រហូតដល់​ទៅ ១ ខែ ដោយ​អាច​ជំនួស​បាន​នូវ​ការ​លេបថ្នាំ ២ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​បង្ការ​វីរុស​ហ៊ី​វ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២១ ខែមីនា​។

​    ​ថ្នាំ PrEP (Pre-exposure prophylaxis) ត្រូវបាន​ណែនាំ​ឱ្យប្រើ​ចំពោះ​ក្រុមមនុស្ស​ដែល​ប្រឈម​ហានិភ័យ​ឆ្លង​ហ៊ី​វ​។  ថ្នាំ​ចាក់​នេះ​ផ្តល់នូវ​មធ្យោបាយ​សម្រាប់​មនុស្ស​ដែល​មិន​ឆ្លង​ហ៊ី​វ ប៉ុន្តែ​ជាម​នុស្ស​ដែល​ងាយ​នឹង​ឆ្លង​ហ៊ី​វ​បំផុត​។

​    ​ការចម្លង​ហ៊ី​វ​តាមរយៈ​ទ្វារមាស​បានរួម​ចំណែក​ច្រើនជាងគេ​ចំពោះ​ករណី​ឆ្លង​ហ៊ី​វ​ថ្មី​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ទម្រង់​នៃ​ថ្នាំ PrEP ដូចជា​ជែ​ល​សម្រាប់​ទ្វារមាស និង​កង​ដាក់​ក្នុង​ទ្វារមាស ដែល​គេ​ផលិតឡើង​សម្រាប់​ទប់ស្កាត់​ការឆ្លង​ហ៊ី​វ គឺ​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។

​    ​ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា ការដែល​ស្ត្រី​ទាំងនោះ​មិនអាច​ប្រកាន់ខ្ជាប់​នឹង​ការព្យាបាល​តាមរបៀប​ទាំងនេះ​ឱ្យបាន​ទៀត​ទាត់ (​ជែ​ល និង​កង​ដាក់​ក្នុង​ទ្វារមាស​) គឺជា​មូលហេតុ​ចម្បង​ចំពោះ​អ​ប្រសិទ្ធភាព​របស់​ថ្នាំ PrEP​។

​    ​ក្នុងការ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ឧបសគ្គ និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​ហ៊ី​វ​តាម​ទ្វារមាស ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ University of North Carolina School of Medicine រួមទាំង​អ្នក​សហការ​មកពី​ក្រុមហ៊ុន Merck បាន​ស្វែងរក​វិធី​ព្យាបាល​ថ្មី​ជំនួស​វិញ​។

​    ​ពួកគេ​បាន​រកឃើញ​ការចាក់​ថ្នាំ PrEP តែម្តង​ក្នុង​មួយខែ​គឺ​ស្មើនឹង​ការ​លេបថ្នាំ PrEP ពីរដង​រៀងរាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ហ៊ី​វ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់