adverise with khmeread E9997429 9853 4a4d 8293 34e33259d5b2

លើកគ្នា​មួយក្រុម​មក​ដេញ​កាប់​និង​បាញ់​១​គ្រាប់ របួស​២​នាក់​នៅ​សង្កាត់​ឃ្មួញ​

     ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ក្បាល​ពីក្រោយ​ត្រូវគេ​កាប់ ដេរ​ចំនួន​១០​ថ្នេរ និង​បុរស​ម្នាក់​រងរបួស​ប្រអប់ជើង​ខាងឆ្វេង ដោយសារ​ជនសង្ស័យ​បាញ់​១​គ្រាប់ សង្ស័យ​ករណី​គុំនុំ ព្រោះ​ជនសង្ស័យ​គ្នា​ប្រហែង​ជាង​២០​នាក់​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង លើកគ្នា​មក​ដេញ​ប្រហារ មកលើ​ជនរងគ្រោះ តែម្តង​។​

     ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ដេញ​ស្កាត់​ខ្វាត់ខ្វែង កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​យប់​ថ្ងៃទី ២៣ មិនា​ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​បេតុង​មណ្ឌល​ឱកាស​ខ្ញុំ ស្ថិតក្នុង​ភូមិ​សែន​សុខ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

     ជនរងគ្រោះ​នៅក្នុង​ករណីនេះ​មាន​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ សៀក ស៊យ​ ​អាយុ ១៩ ស្នាក់នៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រងរបួស​ក្បាល​ពីក្រោយ​ដេរ​១០​ថ្នេរ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដារ​ឌ្រី​ម​សេ​១២៤ ស៊េរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-6784 , ទី​២- ដែល​ជិះ​ពីក្រោយ​រងរបួស​ដៃ​ខាង​សាំ្ត ស្រាល​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ និង​ទី​៣-​ឈ្មោះ ខេង រតនា អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​៧ សង្កាត់​ឃ្មួញ​មុខរបរ​កម្មករសំណង់ ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ត្រូវ​បញ្ឆិត​ប្រអប់ជើង​ខាងឆ្វេង​ធ្លាយ​គ្រាប់​មក​ក្រៅ។​

     តាម​ប្រភព​ពត៍​មានបាន​ឲ្យ​ដឹងថា នៅ​មុ​ពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ សៀន ស៊យ និង​ជនរងគ្រោះ​ដែល​រងរបួស​ដៃស្តាំ​ដែល​មិន​ស្គាល់ឈ្មោះ បាន​ទៅ​ញ៉ាំ​បង្អែម និង​ពង​ទា​កូន​នៅ​ផ្សារ​ភូមិ​សែន​សុខ​២។​

     លុះ​ចេញ​មកវិញ ត្រូវ​ជនសង្ស័យ​មួយក្រុម​ជាង​១០​ម៉ូតូ​ដេញ​មកពី​ក្រោយ ប្រដាប់​ដោយ​ដាវ​នឹង​ដំបង យ៉ាង​ប្រសាច​ដូច​ក្នុង​កុន​ចឹ​ង​។ ឃើញ​ដូច្នេះ​ជន​រង​បាន​ប្រឹង បន្ថែម​ល្បឿន​រត់​ក្នុង​សភាព​ភ័យខ្លាច រហូតមកដល់​ចំណុច​ភូមិ​សែន​សុខ​៦ ជន​រង​បាន​ជិះ​ចូលទៅ​ផ្ទះ​អ្នកភូមិ​នៅ​ទីនោះ ហើយ​ជនរងគ្រោះ​បាន​រត់​ឲ្យ​គេ​ជួយ តែ​ត្រូវ​ជនសង្ស័យ​ទាញ​ដាវ​មក​កាប់​ប្រហារ​លើ​ក្បាល​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ដេរ​១០​ស​ថ្នេរ និង​ម្នាក់ទៀត​ត្រូវគេ​វាយ​នឹង​ដំបង​ទិ​ប​របួសស្រាល ភ្លាមនោះ​ក៏​ប្រទះ​និង​ប៉ូលីស​ល្បាត​របស់​ខណ្ឌ​សែន​សុខ  ធ្វើ​ឲ្យក្រុម​ជនសង្ស័យបែក​ហ្វូង​អស់​។​

     ខណៈនោះ​មាន​ជនសង្ស័យ​២​នាក់​ដែល​ក្នុងចំណោម​ក្រុម​នោះ ជិះ​ម៉ូតូ​ម៉ាក​ស្តេ​ប បាន​ដក​កាំភ្លើង​បាញ់ ១​គ្រាប់​ផ្លាត​ចំ​ប្រអប់ជើង​ខាងឆ្វេង បុរស​ឈ្មោះ ខេង​រតនា ដែល​កំពុង​ឈរ​មើល​ហេតុការណ៍​។​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ូលីស​ទាំង​ខណ្ឌ​សែន​សុខ និង​ប៉េអឹម ចេញ មក​តាមរក​ព្រោងព្រាត គ្រប់​ច្រកល្ហក​ក្នុង​ទឹកដី​សែន​សុខ តែមាន​ម៉ូតូ​សង់​សេ​១២៥​ស៊េរី​២០១៥​មួយគ្រឿង​គ្នា​២​នាក់​ត្រូវ​ដេញ។

      កម្លាំង​អន្តរាគមន៍​ដែលមាន​ការបញ្ជា​ពី​លោក​អធិការ ម៉ក ហុង ចេញ​ស្កាត់​គ្រប់​ផ្លូវ ហើយ​បាន​ដេញ​រហូតដល់​ផ្លូវ​ទំ​បន់​កប់​ស្រូវ ភូមិ​ត្រពាំង​រាំង​ថ្មី ក៏​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​ចូល​ព្រៃ បន្ទាប់មក​កម្លាំង​ក៏បាន​លុករ​កជាង​២​ម៉ោង​តែ​រក​មិនឃើញ ព្រោះ​ទីតាំង​ជា​កន្លែង​ងងឹត​ហើយ​ព្រៃ​ច្រើន ។ ប៉ូលីស​បាន​ដកហូត​ម៉ូតូ របស់​ជនសង្ស័យ បាន​២​គ្រឿង ម៉ាក​ហុង ដារ​ស្កុប​ពី ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​កែ 1BE-7642 និង​មួយគ្រឿងហុងដា​ សេ​១២៥ 1DF-2088។​

      ក្រោយពេល កើតហេតុ​ជនរងគ្រោះ ក្រោយពេល​ទៅ​ពេទ្យ​ព្យាបាល​របួស​រួចមក បានមក​ដាក់ពាក្យ​បណ្តឹង និង​កំណត់​មុខសញ្ញា នៅ​ប៉ុស្តិ៍​ឃ្ញួ​ញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់