ភ្លើងឆេះផ្ទះមួយខ្នងនៅស្រុកអង្គស្នួលដោយមូលហេតុឆ្លងចរន្តអគ្គិសនី

កណ្តាល ៖ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងវែង សង្កាត់ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៤គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ដំបូងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ព្រុំ វាសនា ភេទប្រុស អាយុ៥៧ឆ្នាំ មានប្រពន្ធឈ្មោះ មាស សាត មុខរបរលក់ដូរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ផ្ទះខាងលើឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។  

ភ្លាមៗនោះសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យបានចេញរថយន្តពីរគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ ទើបធ្វើអាចគ្រប់គ្រងស្ថានភាពបានមិនបណ្តាលឱ្យរាលដាលដល់ផ្ទះជិតខាង។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ភ្លើងឆេះដោយសារឆ្លងចរន្តអគ្គិសនី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16