adverise with khmeread 1

Man Utd នឹង Man City និងជួបគ្នានៅប្រទេសចិនសម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំ

    នៅ​រដូវក្តៅ​នេះ​ក្រុម Man Utd និង City គ្រោង​នឹង​ជួបគ្នា​នៅ​ប្រទេស​ចិន​។​

​    ​បន្ទាប់ពី City បានប្រកាស​ពី​ផែនការ​របស់ខ្លួន​ក្នុង​ការធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅថ្ងៃនេះ Man Utd ក៏បាន​ប្រកាស​ឲ្យ​ដឹង​ពី​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​នៅ​ប្រទេស​ចិន​ក្នុង​រដូវក្តៅ​នេះ​ផងដែរ ដោយ​ត្រូវ​ប្រកួត​ពីរលើក​។​

​    ​ក្លឹប​យក្ស​ទាំងពីរ​នឹង​ជួបគ្នា​នៅ​ទីក្រុង​ប៉េកាំង​។ វា​នឹង​ក្លាយជា ព្រឹត្តិការណ៍​ដំបូង ដែល​ក្លឹប​ទាំងពីរ​ជួប​ប្រកួត​នៅក្រៅ​ទឹកដី​អង់គ្លេស​។ ក្រុម​ទាំងពីរ​យល់ព្រម​ចូលរួម​ក្នុងការ​ប្រកួត​នេះ​។ បន្ទាប់ពី​ចំណាយពេល​ពីរ​រដូវ​កាល​លេង​នៅលើ​ទឹកដី​អាមេរិក ក្រុម Man Utd បានសម្រេច​វិលត្រឡប់​មក​តំបន់​អាស៊ី​ខាង​កើតជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៣​ក្រោម​ការដឹកនាំ​របស់​លោក David Moyes​។           

​    ​Man Utd មាន​អ្នកគាំទ្រ​ប្រហែល​១០៧​លាន​នាក់​នៅ​ប្រទេស​ចិន ដែល​បង្ហាញថា ចិន ជា​គោលដៅ​សម្រាប់​ពួកគេ និង​ដើម្បី​ទទួលបាន​ផលចំណេញ​តាមរយៈ​ការទាក់ទាញ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​។ ចំណែក City ក៏​ចាប់អារម្មណ៍​នឹង​ដំណើរ​ទៅ​ប្រទេស​ចិន​ផងដែរ បន្ទាប់​បាន​លក់​ភាគហ៊ុន​១៣​ភាគរយ​របស់​ក្លឹប​ទៅកាន់​សហគម​ចិន​ក្នុងតម្លៃ​ប្រហែល​២៦៥​លាន​ដុល្លារ​។​កាលបរិច្ឆេទ​និង​ទីកន្លែង​សម្រាប់​ការប្រកួត​មិនទាន់​ដឹង​នៅឡើយ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់