adverise with khmeread 4be36fb5 92e2 4f3f 91e3 2aaadf3b4af2

ចាប់ចោរ​គាស់​ផ្ទះ​ម្នាក់​លួច​ម៉ូតូ​២​គ្រឿង​

      ភ្នំពេញ ៖ ករណី​លួច​ដោយ​ឆ្កឹះ​សោរ​ទ្វារផ្ទះ​យក​ម៉ូតូ​កាលពី​ថ្ងៃទី​២៣​មីនាឆ្នាំ​២០១៦​វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ​​ហើយ​កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹងទំពុនស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រិ​ន ម៉ា​ណូ ហៅ ចាប ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ឆ្កឹះ​សោរ​ទ្វារផ្ទះ​យក​ម៉ូតូ ចំនួន​០២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ពណ៍​ខ្មៅ សេរី ២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT 0162 លេខ​តួ​+​ម៉ាស៊ីន 8693761 និងម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ សេរី ២០១៥ ពាក់ស្លាក​លេខ ត្បូងឃ្មុំ 1A 3315 (​មិន​ចាំ​លេខ​តួ​+​ម៉ាស៊ីន​)។​

      ជនរងគ្រោះ​ឈ្មោះ ជុន បូរ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ការិយាល័យ​បង្ការ​.​ពន្លត់អគ្គីភ័យ រាជ ធានី​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ៣១៤ ផ្លូវ​លេខ​៣៧១ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ កាលពី​ថ្ងៃទី​១៨-១២-២០១៥ វេលា​ម៉ោង​១១​យប់​នៅ​ចំណុចផ្ទះ​ជនរងគ្រោះ​ស្នាក់នៅខណៈពេល​ជនរងគ្រោះ និងក្រុមគ្រួសារ បាន​ចាក់សោ​ទ្វារផ្ទះ​ទុកចោល​ពុំមាន​មនុស្ស​នៅចាំ។​

      ចំណែក​បក្សពួក​ជនសង្ស័យ​៤​នាក់​ទៀត​ឈ្មោះ ឃ្លឿ​ន ហៅ គ្រោង , ឈ្មោះ ជាតិ ,​ឈ្មោះ គង់ ហុក និង ឈ្មោះ ធី (​អ្នក​ទាំង​០៤​នាក់​មាន​មុខរបរ​ និងទីលំនៅមិន​ពិតប្រាកដ​) បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ឃាត់ខ្លួន​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់