សេចក្តីព្រាងច្បាប់ថ្មីរបស់តួកគីនឹងអនុញ្ញាតឱ្យបុរសរំលោភក្មេងស្រីដោយស្របច្បាប់ លុះត្រាពួកគេសុខចិត្តរៀបការជាមួយពួកនាង

សេចក្តីព្រាងច្បាប់ដ៏មិនគួរឱ្យនឹកស្មានដល់មួយ ត្រូវបានណែនាំនៅក្នុងសភាប្រទេសតួកគី ដែលនឹងអនុញ្ញាតឱ្យបុរសគេចផុតពីការដាក់ទណ្ឌកម្មចំពោះការរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ដោយរៀបការជាមួយជនរងគ្រោះស្ថិតក្រោមអំពើដ៏ស្មោគគ្រោករបស់ពួកគេ។

សេចក្តីព្រាងច្បាប់ថ្មីនេះគ្រោងនឹងត្រូវណែនាំដោយសមាជិកសភានៅចុងខែមករានេះ។

គណបក្សប្រជាធិបតេយ្យប្រជាជនក្នុងប្រទេសតួកគីបានព្រមានថា ច្បាប់នេះនឹងធ្វើឱ្យអាពាហ៍ពិពាហ៍ និងការរំលោភសេពសន្ថវៈលើក្មេងក្លាយជាស្របច្បាប់ ហើយនឹងបើកផ្លូវសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

របាយការណ៍រដ្ឋាភិបាលឆ្នាំ២០១៨ ស្តីពីអាពាហ៍ពិពាហ៍កុមារ ត្រូវបានគេប៉ាន់ស្មានថាមានក្មេងស្រីចំនួន ៤៨២.៩០៨នាក់បានរៀបការក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ អាយុស្របច្បាប់ប្រទេសតួកគីគឺនៅអាយុ ១៨ឆ្នាំ។

យោងតាមអង្គការសហប្រជាជាតិអំពើហិង្សាប្រឆាំងនឹងស្ត្រី និងក្មេងស្រី គឺមានជាទូទៅនៅក្នុងប្រទេសតួកគី ដោយមានស្ត្រីតួកគី ៣៨% បានទទួលរងនូវអំពើហិង្សាលើរាងកាយឬផ្លូវភេទពីដៃគូ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16