adverise with khmeread Index

ស្ត្រីមេឆ្នោតម្នាក់និងអ្នកចាក់ឆ្នោត២នាក់ ត្រូវប៉ូលិសឃាត់ខ្លួន

       ភ្នំពេញ ៖ ស្ត្រី៣នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនកាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០១៥ស្ថិតនៅផ្ទះលេខ១៥៤Eo  ផ្លូវលេខ៥ ក្រុម៥ ភូមិ ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវពីបទលេងល្បែងប្រភេទកន្ទុយលេខឆ្នោតវៀតណាម។
     ប៉ូលិសខណ្ឌឫស្សីកែវបានឲ្យដឹងថា បន្ទាប់ពីបានស្រាវជ្រាវឈានដល់ការបង្ក្រាបទីតាំងលេងល្បែងប្រភេទកន្ទុយលេខឆ្នោតវៀតណាមនៅរសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០១៥លើទីតាំងលេងល្បែងមួយកន្លែងស្ថិតនៅផ្ទះលេខ១៥៤Eo  ផ្លូវលេខ៥  ក្រុម៥ ភូមិ ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ដោយបានធ្វើការឃាត់ខ្លួនស្ត្រី៣នាក់ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ និងអ្នកចូលលេងចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន÷ស៊េរីចេញឆ្នោត,ត្រាបោះថ្ងៃខែឆ្នាំ,ក្រដាសសំរាប់កត់ឆ្នោត,
ម៉ាស៊ីនគិតលេខ, ប៊ិច,កន្រៃយ៍ និងថវិកាមួយចំនួន។
    ម្ចាស់ទីតាំងនឹងអ្នកចូលលេងសរុបចំនួន៣នាក់ ប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់