adverise with khmeread 644b386b 9616 4839 8d9c 117d73928e80

ឃាត់​បុរស​ជនជាតិ​យួន​ម្នាក់​យក​ដំបង​វាយ​យាយ​ម្នាក់​បាក់ដៃ​

    ភ្នំពេញ ៖ មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ដំបង​ឈើមូល​វាយ​ឲ្យ​របួស​បាក់​ឆ្អឹងកដៃ​ខាងឆ្វេង​កាលពី​ថ្ងៃទី 22​មីនាឆ្នាំ​2016​ម៉ោង​12​និង​30 នាទី​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​2 ខណ្ឌ​ច្បារអំពៅ លុះដល់​ព្រឹក​ថ្ងៃទី​២៣​មីនា​ទើប​ឃាត់ខ្លួន​បាន។

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​គង់ ថា​រឿន ភេទ​ស្រី​អាយុ​63​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​103 ផ្លូវ​369 ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​2 ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ផាម វ៉ាំ​ង​វ៉ូ ភេទ​ប្រុស អាយុ​21​ឆ្នាំ (​ជនជាតិ​យួន​)  ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​2 ខណ្ឌ​ច្បារអំពៅ មុខរបរ ជាង​បាញ់ថ្នាំ​រថយន្ត។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ​ប្អូនថ្លៃ​ជនសង្ស័យ​បាន​ជិះម៉ូ​តូ​ទៅបុក​ក្មេងប្រុស​ឲ្យ​មាន​របួស ពេលនោះ​ម្តាយ​ក្មេង​បាន​ទៅ​ដកយក​កូនសោ​ម៉ូ​​តូ​ទុក រួច​ម្ចាស់​ម៉ូ​តូ​ក៏​ទៅ​ហៅ​ជនសង្ស័យ​និង​ក្រុមគ្រួសារ​មកសុំ​យក​ម៉ូ​​តូ​វិញ រួច​ក៏មាន​ទំនាស់​វាយ​គ្នា​ជាមួយ​ក្រុមគ្រួសារ​ម្តាយ​របស់​ក្មេង​នោះ។​

    ពេលនោះ​ជនរងគ្រោះ​ឈ្មោះ​គង់ ថា​រឿន ដែល​ត្រូវជា​ជីដូន​របស់​ក្មេង​នោះ ចូលមក​ជួយ​ឃាត់ ក៏ត្រូវ​ជនសង្ស័យ​ឈ្មោះ ផាម វ៉ាំ​ង​វ៉ូ យក​ដំបង​ឈើមូល​វាយ​ត្រូវ​ជនរងគ្រោះ ចំ​កដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​បាក់ឆ្អឹង រួច​ជនសង្ស័យ​នាំគ្នា​គេចខ្លួន​អស់ ដោយ​បន្សល់ទុក​ម៉ូ​តូ​ម៉ា​ក​
​សេ​110(​ប្រើ​ប៊ិច​) ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-7583​នៅ​កន្លែងកើតហេតុ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី។​

    លុះដល់​ថ្ងៃទី​23​មីនាឆ្នាំ​2016​ម៉ោ​ង​9​និង​30​នាទី ក្រុមគ្រួសារ​ជនរងគ្រោះ ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​2 ក៏​ឃាត់ខ្លួន​យកមកប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការសាកសួរ។​

   បច្ចុប្បន្ន​ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់