ឈប់ខាំក្រចកដៃខ្លួនឯងទៀតទៅ! បុរសម្នាក់ឆ្លងមេរោគដោយសារទម្លាប់អាក្រក់មួយនេះ

វាពិបាកណាស់ក្នុងការលុបបំបាត់ទម្លាប់ខាំក្រចកដៃពួកយើង។ តែក្នុងករណីស្ដ្រីម្នាក់នេះបានព្រមានកុំឱ្យមានទម្លាប់បែបនេះ បន្ទាប់មិត្តភក្តិរបស់នាងត្រូវបានដឹកទៅមន្ទីរពេទ្យ នៅពេលឆ្លងមេរោគពីទម្លាប់ខាំក្រចកដៃនេះ។

នាង Karen Peat មកពីប្រទេស្កុតឡែនបានចែករំលែករូបភាពម្រាមដៃមិត្តភក្តិរបស់នាងឆ្លងមេរោគ បន្ទាប់ពីត្រូវបង្ខំឱ្យវះកាត់បន្ទាន់។

យោងទៅតាមវេបសាយ Harvard Health បានឱ្យដឹងថា មេរោគ Paronychia ដែលជាការឆ្លងមេរោគលើស្បែកនៅជុំវិញក្រចក អាចបណ្តាលមកពីខាំក្រចករបស់អ្នក ឬខាំស្បែកនៅជុំវិញក្រចក៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16