adverise with khmeread 6c6ebe26 61fc 41c9 b942 027387453882   copy

ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​របួសធ្ងន់​៣​នាក់​នៅ​ក្រុងព្រះសីហនុ​

     ព្រះសីហនុ ៖ មាន​ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា បណ្តាល​ឲ្យ​ភាគី​ម្ខាង​របួស​៣​នាក់ ហើយ​ភាគី​ម្ខាង​ទៀត​រត់​អស់។

     គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង 20​និង​35 នាទី ថ្ងៃទី​23 ខែ​មិនា ឆ្នាំ​2016 នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​4 ចំនុច​ផ្លូវ​ចូល​រោងចក្រ​ញ៊ូ​ស៊ី​ន ស្ថិត​សង្កាត់​លេខ​1 ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

     ប៉ូលិស​និយាយថា  ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​ម៉ា​ក​ត្រី​ម 2008 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រ​-​ព្រះសីហនុ 8787 ជិះ​គ្នា​បីនាក់ របួសធ្ងន់​ម្នាក់​ត្រូវ​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រស្មី​កំពង់សោម បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C 6800 ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់់​។​

     វត្ថុតាង​ម៉ូតូ​ពីរ​គ្រឿង​ត្រូវបាន​យកមក​រក្សារ​ទុក​នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់