adverise with khmeread Isis europe 655100

អ្នក​ប្រយុទ្ធ ISIS ចន្លោះ ៤០០ ទៅ ៦០០ នាក់​ក្នុង​តំបន់​អឺរ៉ុប​រង់ចាំតែ​ពេល​ល្អ​មកដល់​ប៉ុណ្ណោះ​ដើម្បី​សម្លាប់​រង្គាល​ទ្រង់ទ្រាយ​ធំ

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ក្រុម​អាយ​ស៊ី​ស (ISIS) បាន​បង្វឹក​អ្នក​ប្រយុទ្ធ​ចន្លោះ​ពី ៤០០ ទៅ ៦០០ នាក់​ដើម្បី​បញ្ចេញ​ឱ្យទៅ​វាយប្រហារ​ភេរវកម្ម​បន្ថែមទៀត​នៅ​ទូទាំង​តំបន់​អឺរ៉ុប ដោយ​ពួក​ជ្រុលនិយម​ទាំងនេះ​ត្រូវបាន​បង្គាប់​ឱ្យ​រង់ចាំ​ពេលវេលា​ល្អ និង​ទីតាំង​ល្អ​មកដល់នឹង​អាល​បង្ក​ការសម្លាប់​រង្គាល​ដ៏​ធំ​តែម្តង​។  

​    ​ក្រុមមន្ត្រី​ជឿថា ជន​ជ្រុលនិយម​រាប់រយ​នាក់​បានទទួល​ការហ្វឹកហាត់​យ៉ាង​ពិសេស​សម្រាប់​ការវាយប្រហារ​នៅ​ខាងក្រៅ​ទៅលើ​បណ្តា​ទីក្រុង​នានា​របស់​អឺរ៉ុប ដូច​ករណី​វាយប្រហារ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល និង​ប៉ារីស​។ 

​    ​តាម​ប្រភព​ដេលី​មែ​ល​បានឱ្យដឹងថា ក្រុម​មេដឹកនាំ​អាយ​ស៊ី​សបាន​ជំរុញ​ទឹកចិត្ត​ក្រុម​អ្នក​ប្រយុទ្ធ​របស់ខ្លួន​ឱ្យ​ជ្រើសរើស​ពេលវេលា ទីកន្លែង និង​វិធីសាស្ត្រ​ឱ្យបាន​ឆ្លាត​វៃ​ដើម្បី​បង្ក​ការសម្លាប់ និង​បំផ្លាញ​ដ៏​ធំ​សម្បើម​។ 

​    ​ក្រុមមន្ត្រី​សន្តិសុខ រួមទាំង​មន្ត្រី​អឺរ៉ុប​និង​មន្ត្រី​ស៊ើបការណ៍​អ៊ីរ៉ាក់ ព្រមទាំង​សមាជិកសភា​បារាំង​មួយរូប​ដែល​តាមដាន​បណ្តាញ​រប​ស់​ពួក​ជី​ហាត បាន​និយាយថា មាន​ជំរំ​ជាច្រើន​ក្នុង​ស៊ី​រី និង​អ៊ីរ៉ាក់​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​បង្វឹក​អំពី​ការវាយប្រហារ​ប្រឆាំង​លោកខាងលិច​៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់