ម៉ូតូបើកបុកជាមួយម៉ូតូស្លាប់ម្នាក់របួសម្នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅលើផ្លូវជាតិលេខ​៣វាលរេញ-កំពតចំណុចវាលល្អោងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧កន្លះយប់ថ្ងៃទី២៦មករាឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា យោងតាមអត្តសញ្ញាណប័ណ្ណមួយសន្លឹកនៅជាប់ខ្លួនជនរងគ្រោះម្នាក់ មានឈ្មោះសាន ម៉ាប់ ភេទប្រុស ឆ្នាំកំណើត១៩៧១ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តព្រះសីហនុ។សពបានប្រគល់ដល់អាជ្ញាធរមូលដ្ឋានចាត់ចែងបន្ត,អ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យ៕

adverise with khmeread