វីរៈបុរសបាល់បោះដ៏ល្បីម្នាក់នាំកូនស្រីទៅមើលការប្រកួតបាល់បោះ ជាអកុសល្យធ្លាក់ឧទ្ធម្ភាគចក្រស្លាប់អ្នកនៅលើយន្តហោះទាំងអស់

ក្រុមមន្ត្រីនៅទីក្រុង Los Angeles បានបញ្ជាក់ថា តារាបាល់បោះចូលនិវត្តន៍ លោក Kobe Bryant និងកូនស្រីអាយុ១៣ឆ្នាំរបស់គាត់ឈ្មោះ Gianna ស្ថិតក្នុងចំណោមអ្នកស្លាប់ ៩ នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្នុងទីក្រុង Calabasas ស្ថិតនៅភាគពាយព្យទីក្រុង Los Angeles ៦៥ គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ មករា។ 

ប៉ូលិសក្រុង Los Angeles បាននិយាយលើ Twitter ថា លោក Bryant អាយុ ៤១ ឆ្នាំ និង កូនស្រីរបស់គាត់ក្នុងចំណោមអ្នកដំណើរ ដែលធ្វើដំណើរលើឧទ្ធម្ភាគចក្រ និង រួមទាំងអ្នកបើកបរម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ទាំងអស់ ដោយគ្មានអ្នកនៅរស់ទេ។ 

តម្រួតក្រុង Los Angeles លោក Alex Villanueva និយាយថា "គ្មានអ្នកនៅរស់ទេ...មានមនុស្ស៩នាក់ជិះលើឧទ្ធម្ភាគចក្រ គឺអ្នកបើកបរនិងអ្នកដំណើរ៨នាក់"។ ការស៊ើបអង្កេតកំពុងធ្វើឡើង។ 

ក្របខណ្ឌបាល់បោះ NBA ក្រោយមកបានចេញលិខិតបញ្ជាក់មរណភាពរបស់ Bryant  និង កូនស្រី Gianna របស់គាត់ ទៅកាន់ក្រុមបាល់បោះទាំងអស់ និងបុគ្គលិកក្របខណ្ឌកាលពីរសៀលថ្ងៃអាទិត្យ។ នេះយោងតាមមនុស្ស២នាក់ដែលដឹងអំពីឯកសារនោះប្រាប់ទៅកាសែត New York Times ។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Bryant  និង Gianna បានកំពុងហោះទៅចូលរួមការប្រកួតមួយ ដែលកូនស្រីរបស់គាត់រំពឹងចូលលេង ក្នុងពេលឧទ្ធម្ភាគចក្ររបស់ពួកគេធ្លាក់៕

adverise with khmeread