adverise with khmeread 1

Mata ចង់បាន Zlatan ចូលរួម​ជាមួយ Man Utd

​    ​ខ្សែបម្រើ Manchester United គឺ​កីឡាករ Juan Mata បានស្នើ​ដល់​ក្លឹប​បិសាច​ក្រហម​ដើម្បី​នាំ​កីឡាករ Zlatan Ibrahimovic មកកាន់​ទឹកដី Old Trafford បន្ទាប់ពី​បាន​និយាយថា គាត់​ពេញ​ចិត្តនឹង​លេង​ជាមួយ​គាត់​។​

​    ​Ibrahimovic វ័យ ៣៤ ឆ្នាំ កំពុងតែ​ពេញចិត្ត​ពេលវេលា​របស់គាត់​នៅ​ក្លឹប PSG បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប AC Milan ក្នុង​ឆ្នាំ ២០១២ និង​រកបាន ១០២ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១១៥ លើក​។​

​    ​ប៉ុន្តែ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports តារា​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​និយាយថា គាត់​មិនដឹងថា Zlatan ពេញចិត្ត​ផ្ទេរ​មក​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ឬក៏​អត់​នោះទេ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​មិនដឹងថា គាត់​នឹងធ្វើ​អ្វី​នោះទេ​។ ខ្ញុំ​មិនដឹងថា គាត់​នឹង​បញ្ចប់​កុងត្រា​របស់គាត់​នៅ​ចុងរដូវ​កាល​នេះ​នៅ​ក្លឹប PSG ឬក៏​បន្ត​លេង​នៅ​ទីនោះ​ទេ​។ ជាក់ស្តែង​គាត់​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ហើយ​ខ្ញុំ​ចង់​លេង​ជាមួយ​កីឡាករ​ល្អៗ​។ ប៉ុន្តែ​ជាក់ស្តែង​ខ្ញុំ​គិតថា រាល់​កីឡាករ​ទាំងអស់​ច្បាស់​ជា​ចង់​លេង​ជាមួយ​គាត់​មិន​ខាន​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់