Pablo Mariនឹងពិនិត្យសុខភាពនៅក្លឹប Arsenal ចុងសប្តាហ៍នេះ

        បន្ទាប់ពីមក​ដល់អាកាសយានដ្ឋាន Hearthrow Airport ជាមួយ​ប្រធាន​បច្ចេកទេសក្លឹប Arsenal ​លោកEdu ខ្សែការពារ Pablo Mari របស់ក្លឹប Flamengoនឹង​ពិនិត្យ​សុខ​ភាព​នៅចុងសប្តាហ៍​នេះ ។

        កីឡាករវ័យ​២៦​ឆ្នាំរូបនេះ​គ្រោង​សម្រេចកិច្ចព្រមព្រៀងខ្ចីជើង​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ ស្របពេល​សង្ឃឹមថា នឹង​មាន​កិច្ចព្រមព្រៀងផ្ទេរ​អចិន្ត្រៃយ៍​នៅរដូវក្តៅ​នេះ។

        ខ្សែការពារកណ្តាល​សញ្ជាតិអេស្ប៉ាញ​រូបនេះ​ទទួល​បាន​ការចាប់អារម្មណ៍ខ្លាំង​ពី​លោក Mikel Artetaតាំងពីពេលដែលោកនៅធ្វើការងារជាមួយក្លឹប Man City ក្នុងឋានៈជាជំនួយ​ការ​របស់​លោក Pep Guardiola អស់រយៈ​ពេល​បីឆ្នាំ​មកម្ល៉េះ។

        ទោះបីជាយ៉ាងណា Mari មិនធ្លាប់លេងក្នុង​ឈុត​ធំ​សម្រាប់​ក្រុម​ City នៅឡើយ​ទេ​ ខណៈ​កីឡាករ​រូបនេះ​ចាប់ផ្តើម​លេងខ្ចីជើង​នៅក្លឹប Girona  ក្លឹប NAC Breda និង​ក្លឹប Deportivo La Coruna មុន​ពេល​មក​ចូលរួម​ជាមួយ​ក្លឹប Flamengoកិច្ចសន្យា​លេង១ឆ្នាំ​កាលពីខែកក្កដា។

        Mari បង្ហាញមុខ​៣០លើក​សម្រាប់ក្លឹបប្រេស៊ីលមួយនេះ កាលពីរដូវកាល​ឆ្នាំ​២០១៩ ហើយ​គឺជា​ផ្នែកសំខាន់នៅតំបន់ការពារ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16