Barcelona ដាក់សំណើផ្ទេរខ្សែប្រយុទ្ធ Wissam Ben Yedder របស់ក្លឹប Monaco

        ក្លឹប Barcelona បានដាក់សំណើ​៦៧​លានផោនដើម្បីផ្ទេរខ្សែប្រយុទ្ធ​ Wissam  Ben Yedderរបស់ក្លឹប Monaco ខណៈពួកគេ​ត្រៀម​រកកីឡាករ​មក​ជំនួស​ខ្សែប្រយុទ្ធសញ្ជាតិ​អ៊ុយរូហ្គាយ​Luis Suarez ដែល​កំពុង​មាន​របួស​។

        Suarez ​នឹង​អវត្តមានពីការ​ប្រកួត​រហូត​ដល់​៤ខែ​ បន្ទាប់ពីធ្វើការវះកាត់ជង្គង់​ ហើយ​ក្លឹប Barcelona ត្រូវ​ការ​កម្លាំងជំនួយដើម្បី​ប្រជែង​ជាមួយ​ក្រុម Real Madrid ដើម្បីលើកពាន​ក្របខណ្ឌ La Liga។

        ក្លឹប Barcelona បានតាម​មើលជម្រើស​ខ្សែប្រយុទ្ធជា​ច្រើន ហើយតាមព័ត៌មានថា ក្លឹបនេះក៏កំពុងព្យាយាម​ផ្ទេរខ្សែប្រយុទ្ធPierre EmerickAubameyangរបស់ក្លឹប Arsenal ​និងកីឡាករ Timo Werner របស់​ក្លឹប Leipzig ​ខណ:​កីឡាករLautaro Martinez របស់ក្លឹប Inter Milan ក៏កំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់ពួកគេផងដែរ ប៉ុន្តែ​នៅពេលនេះ ពួកគេ​ចង់​សាកទឹកចិត្ត​ក្លឹប Monaco ក្នុងការ​ផ្ទេរ​កីឡាករ Ben Yedder៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16