អភិបាលក្រុងវូហានសារភាពថា "លាក់ព័ត៌មាន" អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ក្រោយទទួលស្គាល់ថាប្រជាជនវូហាន៥លាននាក់បានចេញពីទីក្រុង មុនពេលក្រុងនេះត្រូវបិទទាំងស្រុង

អភិបាលក្រុងហ្វូហាន ដែលត្រូវបានបំផ្លាញដោយវីរុសដ៏សាហាវថ្មីមួយបានសារភាពថា រដ្ឋបាលក្រុងរបស់លោកបានលាក់បាំងព័ត៌មានអំពីការផ្ទុះឡើងពីវីរុសនេះពីសាធារណជន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទ ទី២៧ មករា។ 

លោក Zhou Xianwang បានសារភាពថា ក្រុមរបស់គាត់មិនបានបញ្ចេញព័ត៌មានអំពីស្ថានភាពនេះ "ទាន់ពេលទេ"។ លោកក៏បាននិយាយផងដែរថា ទីក្រុងកំពុងជួបនូវការឆ្លងវីរុសពីមនុស្សទៅមនុស្ស "នៅទំហំដ៏ធំបំផុត"។

ការលាតត្រដាងនេះបានកើតឡើង បន្ទាប់ពីលោក Zhou កាលពីថ្ងៃអាទិត្យបានបង្ហើបឱ្យដឹងថា ប្រជាជនវូហានប្រហែល ៥លាននាក់បានចាកចេញពីទីក្រុង មុនពេលវាត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍បច្ចុប្បន្ន ការរាតត្បាតនៃវីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨១ នាក់ហើយ ដោយអ្នកស្លាប់ទាំងអស់គឺនៅក្នុងប្រទេសចិន និងមានអ្នកជំងឺកូរ៉ូណាច្រើនជាង ២.៨០០ នាក់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16