adverise with khmeread 1

Bellerin៖ អនាគត​របស់ខ្ញុំ​គឺ​នៅ​ជាមួយ Arsenal

​    ​ខ្សែការពារ​ស្លាប​របស់ Arsenal គឺ​កីឡាករ Hector Bellerin បាន​ទទូចថា គាត់​រីករាយ​នៅ​ក្លឹប​នេះហើយ​មិនបាន​គិតពី​ការចាកចេញ​នោះឡើយ​។​

​    ​ខ្សែការពារ​កាំភ្លើង​ធំ​រូបនេះ​បាន​ក្លាយជា​តួឯក​សំខាន់​ម្នាក់​ក្នុង​ជម្រើស​ដំបូង​របស់លោក Arsene Wenger បន្ទាប់ពី​បាន​ចូលរួម​ក្នុងការ​ប្រកួត​ចំនួន ៣៦ លើក​នៅក្នុង​ការប្រកួត​ប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ដោយ​រួមបញ្ចូល​ទាំង​ការប្រកួត​ជាមួយ​ក្រុម​ចាស់ Barcelona ទាំងពីរ​ជើង​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​    ​កាលពីពេល​ថ្មីៗ​នេះ មានការ​អះអាងថា ក្រុម​យក្ស​កាតា​ឡាន Barcelona ចង់​ទិញ​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​ទៅវិញ ប៉ុន្តែ Bellerin នៅតែ​ចចេស​ថា គាត់​រីករាយ​នៅ​ទឹកដី Emirates​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Goal.com ថា "​ខ្ញុំ​បាន​ចាក​ចេញពី Barca ដោយ​មិនបាន​ងាកមើល​ក្រោយ​វិញ​ទេ​។ ខ្ញុំ​បាន​ចាក​ចេញពី​ទីនោះ​ដើម្បី​ផ្តោតលើ​ទីក្រុង​ឡុង​ដ៏​និង Arsenal ហើយ​ខ្ញុំ​ពិតជា​រីករាយ​នៅទីនេះ​ខ្លាំងណាស់​។ ខ្ញុំ​បាន​ចុះកិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំមុន ហើយ​នៅមាន​រឿង​ជាច្រើន​នឹង​កើតឡើង​ចំពោះមុខ​ខ្ញុំ​។ នេះ​គឺជា​ក្លឹប​ដែល​កំពុង​កកើត​ក្រុម​ដ៏​ខ្លាំង​មួយ ជាមួយ​កីឡាករ​ដូចជា Alexis Sanchez និង Mesut Ozil"​។​

​    ​Bellerin បាន​បន្តទៀតថា "​អនាគត​របស់ខ្ញុំ​គឺ​នៅ​ទីនោះ (Arsenal) ហើយ​ខ្ញុំ​រីករាយ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​។ រឿង​ជាច្រើន​អាច​កើតឡើង​នៅក្នុង​ពិភព​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​នៅ Arsenal ដើម្បី​ផ្តល់​សមត្ថភាព​ទាំងស្រុង​របស់ខ្ញុំ​ជូន​ក្លឹប​។ ខ្ញុំ​មិន​គិតពី​ការចាកចេញ​ទៅ​ក្លឹប​ណា​នោះទេ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់