327daa6800000578 0 image a 21 1458739130144

បុរស​ឥណ្ឌា​ម្នាក់នេះ​អាចធ្វើ​រឿង​គ្រោះថ្នាក់​អស្ចារ្យ​ចំនួន ៥០ រាប់​ចាប់ពី​រង​រំពាត់​ដែក​រហូតដល់​ឱ្យ​ឡាន​កិន​

​    ​បុរស​ខ្លាំង​ឥណ្ឌា​មួយរូប​បានបង្ហាញ​សេចក្តីក្លាហាន​របស់គាត់​តាមរយៈ​ការលើក​ម៉ូតូ​លើ​ក្បាល ឱ្យគេ​យក​បន្ទះ​ដែក​វាយ​ទ្រូង និង​ទ្រាំទ្រ​ឱ្យ​រថយន្ត​បើក​កិន​ពីលើ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៣ ខែមីនា​។ 

​    ​បុរស​ឈ្មោះ អា​ម៉ាន់​ឌី​ប សី​ង (Amandeep Singh) ដែល​មកពី​ទីក្រុង​គូ​រុក​សេ​ត្រា (Kurukshetra) រដ្ឋ​ហា​យ៉ាណា (Haryana) ស្ថិតនៅ​ឥណ្ឌា​ភាគ​ខាងជើង ថែមទាំង​អាច​បំបែក​ថ្ម​ដោយ​ប្រើ​ដៃ និង​លើកមនុស្ស​ដោយ​យក​ធ្មេញ​ពាំ​ទៀតផង​។

 

​    ​វីរភាព​នេះ​បានធ្វើឱ្យ​គាត់​ទទួលបាន​រហស្សនាម​ថា "Iron Man" របស់​ឥណ្ឌា​ក៏ដូចជា​កន្លែង​មួយ​នៅក្នុង​សៀវភៅ​កំណត់ត្រា​របស់​ឥណ្ឌា​ផងដែរ​។ 

​    ​បុរស​វ័យ ៣៤ ឆ្នាំ​រូបនេះ​ឥឡូវ​កំពុង​សុបិន​ចង់​ចូល​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ជាមួយនឹង​ការសម្តែង​កម្លាំង​ដ៏​អស្ចារ្យ​របស់គាត់​ចំនួន ៥០ ប្រភេទ​ផ្សេងៗ​គ្នា​។ 

​    ​កើត​នៅ​ទីប្រជុំជន​តូច​មួយ​ក្នុង​រដ្ឋ​ហា​យ៉ាណា អា​ម៉ាន់​ឌី​ប​បាន​រៀន​ជំនាញ​ក្បាច់គុន ស៊ី​ក (Sikh) នៅ​អាយុ ១០ ឆ្នាំ និង​បាន​ប្រើប្រាស់​ជំនាញ​ប្រយុទ្ធ​ដើម្បី​សម្តែង​បែប​គ្រោះថ្នាក់​ទាំងអស់នេះ​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់