adverise with khmeread Happy workers

សំណេរ​មិត្ត​អ្នកអាន​៖ ការងារ​៣​នាំឱ្យ​មនុស្ស​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​

​    ​បើ​ក្រឡេក​មក​មើល​ការរស់នៅ​របស់​មនុស្ស​សព្វថ្ងៃ យើង​ឃើញថា​មនុស្ស​បាន​ចំណាយពេល​ភាគច្រើន​លើ​ការប្រកប​ការងារ ដើម្បី​ទទួលបាន​ចំណូល ចិញ្ចឹមជីវិត​និង​ផ្ត​ត់​ផ្គង់​ក្រុមគ្រួសារ​ជាដើម​។ ហើយ​អ្វីដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន គឺ​ការរស់នៅ​ប្រកបដោយ​សុខ​សុភមង្គល និង​មាន​ទ្រ​ព​សម្បត្តិ​ច្រើន​។​

​    ​ដោយឡែក មិន​ប្រាកដថា​មនុស្ស​ដែលមាន​ការងារ​ឬ ពាណិជ្ជករ​ទាំងឡាយ​ដែល​បាន​ខំ​ចំណាយពេល​ស្ទើរតែ​១​ថ្ងៃ​ពេញ​ដើម្បី​បំពេញ​តួនាទី​ការងារ​រកស៊ី​ផ្សេងៗ​ដែល​ទទួលបាន​ប្រាក់ចំណូល​ច្រើន​នោះ​អាច​រស់នៅ​ដោយមាន​សុភមង្គល មាន​សេចក្តីសុខ​ចម្រើន​បាន​នោះទេ ប្រសិនបើ​ពួកគេ​មាននូវ​កង្វះខាត​ចន្លោះ​ក្នុង​ភារកិច្ច​ណាមួយ​នៃ​ទំនួល​ខុសត្រូវ នៃ​ការងារ​ទាំងឡាយ​ក្នុង​ជីវិត​រស់នៅ​របស់គេ​។​

​    ​ការងារ​ក្នុង​ជីវិត​របស់​មនុស្ស​យើង​មិនមែន​សំដៅ​តែ​ការងារ​ដែលជា​បុគ្គលិក​ក្រុមហ៊ុន មាន​តួនាទី ជា​នាយក​គ្រប់គ្រង ជា​អ្នក​ព័ត៌មានវិទ្យា គណនេយ្យករ ទីផ្សារ ឬ បុគ្គលិក​ធនាគា​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​ការងារ​ដែលនាំឱ្យ​យើង​សុខកាយ​សប្បាយចិត្ត​គឺមាន ៣ ដូចខាងក្រោម​នេះ​៖

​    ​១. ការងារ​ក្នុង​សិក្ខាបទ​
​    ​ជាការ​ងារ​ដែល​មានមក​ពី​កំណើត ហើយ​ជា​ទំនួល​ខុសត្រូវ​ដ៏​ធំ​ក្នុង​ជីវិត​របស់​មនុស្ស​។​
​    ​- សិក្ខាបទ​តួនាទី​ជា​កូន តើ​អ្នក​ត្រូវមាន​តួនាទី​អ្វីខ្លះ​ចំពោះ​មាតាបិតា​?
​    ​- សិក្ខាបទ​ជា​ឪពុកម្តាយ តើ​អ្នក​ត្រូវមាន​តួនាទី​អ្វីខ្លះ​ចំពោះ​កូន​?
​    ​- សិក្ខាបទ​ជា​មិត្ត​អា​មាត្រ ចៅហ្វាយនាយ ទាសៈកម្មករ​? តើ​មាន​សិក្ខាបទ​អ្វីខ្លះ​?
​    ​
​    ​២.​ការងារ​ក្នុង​អាជីព​
​    ​ជាការ​ងារ​ដែល​មានកា​រ​ព្រមព្រៀង​ដោយ​ផ្តល់​មកវិញ​នូវ​ប្រាក់បៀវត្សរ៍ ប្រាក់ចំណូល​ផ្សេងៗ ក្នុង​លក្ខខណ្ឌ​ដោះដូរ​ណាមួយ ឬ​មុខតំណែង​ណាមួយ​ក្នុង​ក្រុមហ៊ុន អង្គការ ឬ​សហគមន៍​ផ្សេងៗ​។​

​    ​៣. ការងារ​ក្នុង​អ​ត្មា
​    ​សំដៅ​ដល់​ការងារ​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ទៅជា​ប្រយោជន៍​ដល់​ខ្លួនឯង សម្រាប់​ជាទី​ពឹង ពិតប្រាកដ​ដូចជា ការសិក្សា​ក្រេប​យកចំណេះ​វិជ្ជា ការសិក្សា​នូវ​ព្រះធម៌ អប់រំ​ចិត្ត លះ​បាប សាង​បុណ្យ​ដើម្បី​ជា​ទ្រព្យ​ក្នុង​កាល​បច្ចុប្បន្ន និង​សម្រាប់​បរលោក​ផងដែរ​។​

​    ​មនុស្ស​ទាំងឡាយណា​ដែល​បាន​បំពេញបាន​នូវ​ការងារ​ទាំង​៣​នេះ គឺ មានឈ្មោះ​ថា​ជាម​នុស្ស​ប្រកបដោយ​ទំនួល​ខុសត្រូវ តែង​ទទួលបាន​នូវ​ទំនុកចិត្ត​ការស្រលាញ់​រាប់អាន​ចូលចិត្ត​ពី​ញាតិ​ទាំងឡាយ ពី​ចៅហ្វាយនាយ ថៅកែ ជាដើម ហើយ​ជាម​នុស្ស​ប្រកបដោយ​ឥទ្ធិពល​បំផុត​។​

​    ​ដូចនេះ​ត្រូវ​ព្យាយាម​ស្វែងយល់​ហើយ​បំពេញ​ឱ្យ​គ្រប់​នូវ​ការងារ​ទាំង​៣​ក្នុង​ជីវិត​នេះ ប្រសិនបើ​ខ្វះខាត​ចន្លោះ​ណាមួយ នោះ​សេចក្តីសុខ​នឹង​មិនអាច​កើតមាន​ឡើយ​។ ប្រសិនបើ​មាន​គឺមាន​តែមួយ​ខណៈពេល​ខ្លី​តែប៉ុណ្ណោះ គឺជា​សេចក្តីសុខ​ផ្លូវកាយ ដែល​ខុសពី​សេចក្តីសុខ​ផ្លូវចិត្ត ដែល​បានមកពី​ការបំពេញ​តួនាទី​ល្អ​របស់ខ្លួន ហើយ​ជាទី​ពឹង​របស់​ញាតិ​ទាំងឡាយ ជា​សុភមង្គល ជា​សេចក្តី​ស្ងប់​កក់​ជ្រៅ​ក្នុង​សន្តាន ជា​គុណ​តម្លៃ​នៃ​ជីវិត​ប្រា​សាក​ទុក្ខទោស​ទាំងពួង​។ ហើយ​ញាតិ​ទាំងឡាយ​ក៏​រមែង​បាន​សុខ​ដោយសារ​ខ្លួន​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ បុស្បា​សម្អាងការ និង​សាឡ​ន​

មតិយោបល់