ចិនបង្ហាញគន្លឹះ៤ដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា

ខណៈដែលមេរោគកូរ៉ូណានៅតែបន្តរាលដាល ប្រទេសចិនបានបង្ហាញនូវរបៀបការពារសាមញ្ញៗដល់ប្រជាជនខ្លួន ជាពិសេសមនុស្សនៅជុំវិញពិភពលោក ដែលខ្លាចរអាលចំពោះជំងឺផ្លូវដង្ហើមថ្មីនេះ។

វិធីសាស្ដ្រក្នុងការការពារមានច្រើនដូចការណែនាំខាងក្រោម ៖

១. លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូកម្ចាត់មេរោគ បន្ទាប់ពីប៉ះពាល់របស់របរខាងក្រៅផ្ទះរួច ជាពិសេសរបស់របរនៅទីតាំងសាធារណៈដូចជាបន្ទប់ទឹកជាដើម។
២. ពាក់ម៉ាស់ប្រភេទសម្រាប់ពេទ្យវះកាត់គ្រប់ពេលវេលា។ ម៉ាស់នេះមានកម្រិតការពារខ្ពស់។
៣. ប្រសិនបើអ្នកមានអារម្មណ៍ឈឺ ឬកណ្ដាស់ ត្រូវដើរចេញពីទីសាធារណជន និងទៅដាច់ឱ្យឆ្ងាយខ្លួនឯង។
៤. ត្រូវជៀសវាងប៉ះពាល់របស់ខាងក្រៅប្រសិនបើអាច ហើយប្រើកែងដៃ ឬស្មាដើម្បីបើកទ្វារជាជាងប្រើដៃផ្ទាល់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16