adverise with khmeread Eden hazard set for real madrid transfer

ទើបចាញ់ Leicester យប់មិញឥឡូវលេចឭដំណឹងថា Eden Hazard ចង់ទៅ Real

របាយការណ៍ព័ត៌មានជាច្រើនសំអាងថា កីឡាករ Eden Hazard ចង់ចាកចេញពីក្រុមតោខៀវ Chelsea ទៅចូលរួមជាមួយក្រុមអធិរាជស Real Madrid បន្ទាប់ពីធុញត្រាន់នឹងជីវិតក្រោមការត្រួតត្រារបស់គ្រូបង្វឹកលោក Jose Mourinho។  

បើយោងតាមសារព័ត៌មានក្នុងស្រុករបស់អេស្ប៉ាញ Fichajes បានឲ្យដឹងថា ក្រុមយក្សអេស៉្បាញមួយនេះមានបំណងចង់នាំយក Hazard មកកាន់ទឹកដី Santiago Bernabeu ដោយនឹងធ្វើការបញ្ចុះបញ្ចូលកីឡាកររូបនេះក្នុងរដូវក្តៅខាងមុខនេះ។ 

ក្រុមតោខៀវ Chelsea នឹងមិនលក់ខ្សែប្រយុទ្ធរបស់ខ្លួនថោកជាង ៧៥ លានយ៉ូរ៉ូទេ ប៉ុន្តែម្ចាស់ក្លឹប Real Madrid គឺលោក Florentino Perez មិនខ្លាចនឹងចំណាយលុយដើម្បីទិញ Hazard ឡើយ។ 

គួរបញ្ជាក់ថា ដំណឹងនេះលេចឡើងស្របពេលដែល Chelsea រងបរាជ័យនៅទឹកដី Leicester កាលពីរាត្រីថ្ងៃចន្ទ ក្នុងលទ្ធផល ២-១ ដោយធ្វើឲ្យតោខៀវមានតែ ១ ពិន្ទុប៉ុណ្ណោះនៅពីលើតំបន់កាត់ចោល៕ 

ប្រភព៖ មេត្រូ

adverise with khmeread

មតិយោបល់