0

​សាស្ត្រាចារ្យ​មួយរូប​ប្រើប្រាស់​ខ្សែភាពយន្ត "Descendants Of The Sun" ដើម្បី​បង្រៀន​សិស្ស​ពី​របៀប​យកឈ្នះ​ចិត្ត​នារី​

​    ​ខ្សែភាពយន្ត​ភាគ​កូរ៉េ​ដែល​កំពុង​ចាក់​បញ្ចាំង​បច្ចុប្បន្ននេះ​គឺ​រឿង "Descendants of the Sun" នាពេល​ថ្មីៗ​កន្លងមកនេះ​ហាក់ដូចជា​បាន​ឆក់យក​ដួងចិត្ត​ទស្ស​និជ​ន​ទូទាំង​តំបន់​អាស៊ី​ឱ្យ​ឆ្កួត​វង្វេង​នឹង​វា​ដោយ​គ្មាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​។​

​    ​ខ្សែភាពយន្ត ១៦ ភាគ​មួយ​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តួអង្គ​ប្រុស Song Joong Ki និង​នាង Song Hye Kyo ឬ​ខ្មែរ​យើង​និយម​ហៅហាន់​ជី​អ៊ុន ដែល​បាន​ដើរ​ជា​តួ​ទាហាន និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​។ តួអង្គ​ទាំង​ពីររូប​បាន​ធ្លាក់ចូល​អន្លង់​ស្នេហ៍​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​សេចក្តីស្នេហា​មួយ​នេះ​ប្រហែលជា​បាន​បង្កឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​ច​រិ​ក​នៃ​វិជ្ជាជីវៈ​រៀងៗ​ខ្លួន​របស់​ពួកគេ​ទៅវិញ​ទេ​។

​    ​ដោយបាន​កើនឡើង​នៃ​កំណត់ត្រា​អ្នកទស្សនា​ខ្ពស់បំផុត ខ្សែភាពយន្ត​មួយ​នេះ​បានបង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា ដែល​សូម្បីតែ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រមាន​ប្រឆាំង​ជាមួយនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​មួយ​នេះ​នៅលើ​គេហទំព័រ Weibo របស់​ប្រទេស​ចិន​ផងដែរ​។​

​    ​គំហុក​ប្រជាប្រិយភាព​នៃ​ខ្សែភាពយន្ត Descendants of the Sun ត្រូវបាន​បង្ហាញ​សូម្បីតែ​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​នៅក្នុង​ប្រទេស​ចិន​ក៏បាន​លើកយក​ប្រធានបទ​របស់​ភាពយន្ត​មួយ​នេះ​មក​ធ្វើការ​សិក្សា​ផងដែរ ដោយ​រូបភាព​ទាំងនេះ​ត្រូវបាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម Facebook​។

​    ​សាស្ត្រាចារ្យ​ប្រទេស​ចិន​មួយរូប បាន​ប្រើប្រាស់​ឈុត​ឆាក​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​ធ្វើជា​ឯកសារយោង​សម្រាប់​បង្រៀន​សិស្ស​របស់គាត់​អំពី​មធ្យោបាយ​ដើម្បី​យកឈ្នះ​ចិត្ត​របស់​នារី​។​

​    ​សូម​ពិនិត្យមើល​ការធ្វើ​បទ​បង្ហាញ​របស់គាត់​នៅក្នុង​វិចិត្រសាល​ទាំងអស់គ្នា​!៕


ប្រភព៖ Lollipop

មតិយោបល់