adverise with khmeread 3264fb6200000578 0 image a 42 1458767851982

កីឡាករ​ហង្ស​ក្រហម Daniel Sturridge ក្លាយជា​គោលដៅ​របស់ PSG ខណៈ Zlatan និង Cavani ទំនងជា​នឹង​ចាក​ចេញពី​ក្លឹប​

​    ​ក្រុម​កំពូល​នៅ​ប្រទេស​បារាំង Paris Saint-Germain កំពុង​ត្រៀម​ជះ​លុយ ៤៥​លាន​ផោន​នាំយក​កីឡាករ Daniel Strurridge ពី​ហង្ស​ក្រហម​។​

​    ​គណៈប្រតិភូ​មក​ក្លឹប Paris កំពុង​នៅ​ទីក្រុង London ដើម្បី​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ​ទឹកដី Wembley នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​    ​Sturridge ត្រូវបាន​ដាក់​ឲ្យ​ក្នុង​ផ្នែក​មួយ​នៃ​ការប្រកួត​លក្ខណៈ​មិត្តភាព​តាម​ការហៅ​ឲ្យ​ចូល​ជម្រើសជាតិ​ឡើងវិញ​។​

​    ​អ្នកចាត់ការ​ក្លឹប PSG លោក Laurent Blanc នឹង​រក​ខ្សែប្រយុទ្ធ​ថ្មី​នៅ​រដូវក្ដៅ​នេះ ហើយ Zlatan និង Cavani ត្រូវ​ចាកចេញ​។​

​    ​ហើយ Sturridge គឺជា​មួយ​កីឡាករ​តែមួយគត់​នៅក្នុង​បញ្ជី​ដែល​ក្លឹប PSG ចង់បាន​។​

​    ​យោងតាម​ព័ត៌មាន Dailymail បានចេញ​ផ្សាយ​ថា​ថ្មីៗ​ក្នុងឆ្នាំនេះ Sturridge ត្រូវបាន​បើកទ្វា​ឲ្យ​ចាក​ចេញពី​ទឹកដី Anfield ក្នុង​រដូវក្ដៅ​នេះ​។​

​    ​ប៉ុន្ដែ​កីឡាករ​រូបនេះ​នៅជាប់​កុងត្រា​ចំនួន​បី​ឆ្នាំ​ទៀត ដែល​ការនាំយក​កីឡាករ​នេះ​ត្រូវ​បូក​ទឹកប្រាក់​បន្ថែម​លើ​កុងត្រា​នេះ​ពី​ក្លឹប​ហង្ស​ក្រហម​។ ហើយ PSG មានអំណាច​ខាង​ហិរញវត្ថុ​ដើម្បី​នាំយក Sturridge យ៉ាង​មាន​សុវត្ថិភាព​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។​

​    ​ចំណែក​ការចាកចេញ​របស់ Cavani ក្លាយជា​ទិសដៅ​របស់​ក្លឹប​អង់គ្លេស​ក្នុងនោះ​មាន Man Utd, Arsenal, និង Chelsea៕

adverise with khmeread

មតិយោបល់