adverise with khmeread 0

​អ្នកគាំទ្រ​នាំគ្នា​ខឹងសម្បារ​នឹង Sulli ជាមួយនឹង​ការ​ស្លៀកពាក់​កាន់តែ​សិច​ស៊ី​ខ្លាំង​ឡើង​របស់​នាង​

    ​កាលពីពេល​ថ្មីៗ​មកនេះ អតីត​សមាជិក​ក្រុម f(x) នាង Sulli ហាក់​កំពុង​នឹង​បាន​ងាក​មក​ចាប់​អាជីព​ថ្មី​ក្នុងអំឡុង​ការបង្ហាញ​ខ្លួន​មួយ​នៅឯ​ព្រឹត្តិការណ៍​កម្មវិធី​ដើរ​ម៉ូត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នាពេល​កន្លងមក​ថ្មីៗ​នេះ​។​

​    ​ដោយបាន​ពាក់​ឯកសណ្ឋាន​អាវ​ពណ៌​ស​សាមញ្ញ សិល្បការិនី​របស់​ផលិតកម្ម SM Entertainment រូបនេះ​បាន​ញ៉ាំ​អ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​មានការ​ភ្ញាក់ផ្អើល ស្រប​ពេលដែល​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ស្ទីល​សំយេះ​ស្មា​របស់​នាង​។​

​    ​បន្ទាប់ពី​បានឃើញ​រូបថត​របស់ Sulli នៅក្នុង​ព្រឹត្តិការណ៍​ដើរ​ម៉ូត​នោះ ប្រិយមិត្ត​មួយចំនួន​បាននាំគ្នា​រិះគន់​តារាចម្រៀង​ស្រី​រូបនេះ​ទៅលើ​ការព្យាយាម​បញ្ចេញ​ស្ទីល​ស្លៀកពាក់​បញ្ចេញ​សាច់​សខ្ចី​របស់​នាង​ខុសពី Sulli អតីតកាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈដែល​បណ្តា​ប្រិយមិត្ត​មួយចំនួនទៀត​ក៏បាន​រិះគន់​ចំពោះ​ការ​ស្លៀកពាក់​មើលទៅ​ហាក់ដូចជា​មិន​សមរម្យ​របស់​នាង​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់