adverise with khmeread 1

​Kendall Jenner បកស្រាយ​ពី​បញ្ហា​មិន​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​, ស្តាប់​ហើយ​គួរ​សរសើរ​ឬ​បន្ទោស​?

​    ​Kendall Jenner មើល​ពុំ​ឃើញ​ហេតុផល​ណាមួយ​ដែល​តម្រូវឱ្យ​នាង​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​នោះឡើយ​។​

​    ​តារា​ម៉ូ​ដែល​វ័យ ២០ ឆ្នាំ​រូបនេះ​បាន​គិតថា​មនុស្ស​ទូទៅ​ចាប់ផ្តើម​ផ្តោតលើ​ការអប់រំ​បន្ថែម​ដើម្បី​កែលម្អ​អនាគត​អាជីព​របស់​ពួកគេ ហើយ​ខណៈដែល​នាង​មានការ​ងារ​មួយ​ដ៏​ប្រសើរ​មួយ​រួច​ទៅហើយនោះ នាង​គិតថា​មិនចាំបាច់​ចូលរៀន​ស្អី​ទៀត​នោះទេ​។​

​    ​ដោយ​ផ្តល់​បទសម្ភាសន៍​អំពី​ប្រធានបទ​ថា​តើ​នាង​នឹង​ពិចារណា​អំពី​ការ​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ដែរ​ឬក៏​អត់ តារា​ដើរ​ម៉ូត​រូបនេះ​បាន​បញ្ជាក់ថា "​អ្នក​សាក​និយាយ​ជាមួយ​គេឯង​សាកល៎​មើល ហើយ​ពួកគេ​នឹង​និយាយថា​ហេតុផល​ដែល​ពួកគេ​ទៅ​រៀន​មហាវិទ្យាល័យ​គឺ​ដើម្បី​រក​ការងារ​ធ្វើ​។ ប៉ុន្តែ​ខ្ញុំ​មានការ​ងារ​មួយ​រួច​ស្រាប់​ហើយ អ៊ីចឹង​...​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ឆ្លងកាត់​ការរៀនសូត្រ​ក្រៅ​សាលា​បាន​ច្រើនណាស់​"​។​

​    ​ទោះជា​យ៉ាងណា ផ្នែក​មួយ​នៃ​ផែនការ​នាពេល​អនាគត​របស់ Kendall គឺ​ទំនងជា​មានការ​បង្កើត​មូលនិធិ​ផ្ទាល់ខ្លួន​ដែលជា​ការងារ​សប្បុរស​ដ៏​មាន​សារៈសំខាន់​របស់​នាង​ដើម្បីឱ្យ​ក្រុមគ្រួសារ​នាង​មានឈ្មោះ​ល្បី​ជានិច្ច​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់