adverise with khmeread Descendants of the sun

ភាពយន្តភាគ “Descendants of the Sun” ទទួលបានការចូលបើកមើល១,១ពាន់លានដងនៅប្រទេសចិន

            ភាពយន្ត​ភាគ “Descendants of the Sun” របស់ទូរទស្សន៍ KBS2 ទទួល​បាន​ការចូល​បើក​មើល​ជាង​១,១លានដងនៅ​ប្រទេសចិន។

            ភាគនីមួយៗក្នុង​ចំណោម​ទាំងប្រាំបី​របស់​ភាព​យន្តនេះ​ទទួល​បាន​ការ​បើក​មើល​ជាមធ្យម​១០០​លាន​ដងនៅតាម​ប្រព័ន្ធអ៊ីនធើណិត​នៅ​ប្រទេសចិន។ គិត ត្រឹម​ចុងសប្តាហ៍​មុន ភាពយន្តនេះទទួលបាន​ការចូលបើក​មើល​១​ពាន់​លាន​ដង សរុប​ទាំងអស់​ ហើយ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​២៣​ខែមីនា មាន​ការចូល​បើក​មើល​១,១ ពាន់​លាន​ដង។

            ភាគដំបូង​របស់ភាពយន្តនេះ​ទទួល​បាន​ការ​ចូល​បើក​មើល​៣០​លាន​ដង នៅ​ប្រទេសចិន​ បន្ទាប់ពីបង្ហោះនៅលើ​គេហទំព័រ iQiyi

            ស្របពេលជាមួយគ្នានោះដែរ តួឯកប្រុស Song Joong Ki បាន​ក្លាយជា​តារា​ភាព​យន្ត​ដែល​គេចូល​ចិត្ត​ចូល​រក​មើល​បំផុត​នៅ​ប្រទេសចិន​កាល​ពីដើម​ខែ​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់