Park and kang

Kang Sora និយាយថា នាងមានកិត្តិយសណាស់ដែលបានសម្តែងជាមួយ Park Shin Yang

            តារាស្រីកូរ៉េ Kang Sora បាន​លាតត្រដាង​អំពី​ការងារ​ជាមួយ​នឹង​តា​រាភាព​យន្ត Park Shin Yang

            អំឡុង​សន្និសីទកាសែតសម្រាប់​ភាព​យន្តភាគរឿង “Neighborhood Lawyer Jo Deul Ho” តារា​ល្បីៗ​មួយ​ចំនួន​រូមទាំងតារាស្រី Kang Sora ផងដែរ បាន​ចែក​រំលែក​ការយល់ឃើញ​របស់​ខ្លួន​ជុំវិញ​ភាពយន្តភាគ​ថ្មី​នេះ។

            នៅពេលសួរថា “ Park Shin Yang និង​ Kang Sora មាន​គម្លាតអាយុ​ខុស​គ្នា​ច្រើន​។ តើ​មាន​អារម្មណ៍​បែបណានៅពេល​ធ្វើ​ការងា​រជាមួយគ្នា?” Kang Sora បាន​ឆ្លើយ​តបថា “Park Shin Yang បាន​បំពេញការងារ​ឆ្នើមៗជាច្រើនចាប់​តាំងពី​ខ្ញុំ​នៅ​ក្មេងម៉្លេះ ហើយប្រសិនបើ​ខ្ញុំអាចធ្វើ​ការងារ​ជាមួយគាត់​បាន​ វាពិត​ជា​មាន​ន័យណាស់​ចំពោះខ្ញុំ។ ខ្ញុំរៀនសូត្របានច្រើន​តាម​រយៈ​ការសង្កេត​និង​មើល​ការ​ងាររបស់គាត់”។

            Park Shin Yang មាន​វ័យ​៤៧​ឆ្នាំ ចំណែក Kang Sora មាន​វ័យ​២៦​ឆ្នាំ​៕

 

ប្រភព៖ viki

មតិយោបល់