adverise with khmeread 1

Zenit ត្រៀម​ចែកផ្លូវ​ជាមួយ​លោក Villas-Boas ដើម្បី​នាំ​លោក Pellegrini មក​ជំនួស​

​    ​ក្រុម​ខ្លាំង Zenit St Petersburg របស់​រុស្ស៊ី​កំពុងតែ​ខ្នះខ្នែង​ក្នុងការ​បញ្ចុះបញ្ចូល​លោក Manuel Pellegrini ដើម្បី​ចូលរួម​ពួកគេ​នៅ​រដូវក្តៅ​ខាងមុខ​។​

​    ​គ្រូ​បាល់ទាត់​សញ្ជាតិ​ឈី​លី​វ័យ ៦២ ឆ្នាំ​រូបនេះ​នឹង​ចាក​ចេញពី​ក្លឹប Manchester City បន្ទាប់ពី​នឹងត្រូវ​ជំនួស​ដោយ​លោក Pep Guardiola​។​

​    ​សារព័ត៌មាន Daily Mail បាន​រាយការណ៍​ថា ក្រុម Zenit បាន​ចាប់អារម្មណ៍​គ្រូបង្វឹក​រូបនេះ​តាំងពី​ដើមខែ​នេះ ជាមួយ​លោក Andre Villas-Boas ត្រៀម​នឹង​ចាក​ចេញពី​ក្លឹប​ហើយ​ពួកគេ​កំពុង​ព្យាយាម​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ជាមួយ​លោក Pellegrini ឱ្យបាន​ឆាប់​មុន​ក្លឹប​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​និង​នៅ​ទ្វីបអាមេរិក​ខាង​ត្បួ​ង​ដណ្តើមបាន​មុន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់