adverise with khmeread Bb948f2b 7e2c 4645 8cfd 708dfdc1c466

គេចខ្លួន​ជិត​មួយឆ្នាំ​ពីបទ​ជួញ​គ្រឿងញៀន​លបចូល​ផ្ទះ​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ និង ០៨ នាទី​នៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា  ជនជាប់ចោទ ឈ្មោះ ឯក អេ​ន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរកសិករ។​

    ប៉ូលិស​បន្តថា  ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឯក អេ​ន លេខ ៧៧២-១៥  ចុះ​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥  របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ដែ​លាន​ប្រព្រឹត្តល្មើស​កាលពី​ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥ នៅ ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

     ប៉ូលិស​បន្តទៀតថា នៅ​ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៦ វេលា​ម៉ោង ១០ និង០៨នាទី កម្លាំង​នគរបាល​ប៉ុស្តិ​សំពៅ​ពូន​បានទទួល​ព​ត៌​សម្ងាត់​ថាៈ លោក ឯក អេ​ន បាន​ចូលមក​មូលដ្ឋាន​វិញ​បន្ទាប់ពី​គេចខ្លួន​អស់​រយៈពេល​យ៉ា​ង​យូរ។ ​បន្ទាប់ពី​ទទួលដំណឹង​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កោះធំ និង ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន បាន​ចុះទៅ​ឡោម​ព័ន្ធ និង​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ នៅ​ចំណុច​ប្រឡាយ​លេខ ០៣ ភូមិ​កោះទៀវ​(​ខ​)  ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ​ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ នាំខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់