adverise with khmeread Index11

ឃាត់ជនសង្ស័យខ្មែរ-ចិន៧នាក់ពាក់ព័ន្ធ ករណីជួញដូរមនុស្ស

     ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យខ្មែរ-ចិនចំនួន៧នាក់ (ស្រី២នាក់)ជាបន្តបន្ទាប់កាលពីយប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់សង្ស័យពាក់ព័ន្ធជួញដូរមនុស្ស ។

    ប្រភពជំហានដំបូងបានឲ្យដឹងថា ករណីបង្ខាំងមនុស្សខាងលើនេះបានកើតឡើង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកន្លែងដែលកម្លាំងអាវុធហត្ថ បង្ក្រាបបានជនសង្ស័យ ហើយរំដោះបានជនរងគ្រោះ ជាជនជាតិចិន៣នាក់ ។ ប៉ុន្តែមន្ត្រីអាវុធហត្ថមិនទាន់បានអះអាងថា"អាចជាករណីជួញដូរមនុស្ស"។

    បន្ទាប់ពីមានការបំភ្លឺពីជនរងគ្រោះទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ កម្លាំងអាវុធហត្ថក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកចុះឆែកឆេរផ្ទះលេខ ១១២ EH ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ប៉ុន្តែមិនបានរកឃើញជនសង្ស័យណាម្នាក់ទៀតឡើយ ។

    ប្រភពព័ត៌មានបន្តថាករណីនេះបានកើតឡើងអូសបន្លាយរយ:ពេលជាង២ខែមកហើយ ដោយជនសង្ស័យបានចាប់ខ្លួន ជនរងគ្រោះពីខេត្តព្រះសីហនុមកភ្នំពេញ តែទើបនៅពេលនេះ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានតែម្តង។

    ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៧នាក់ត្រូវបានអាវុធហត្ថយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយមន្ត្រីបានបញ្ជាក់ថា"អាចជាករណីជួញដូរមនុស្ស ....ហើយកំពុងរកអ្នកបកប្រែភាសាចិនជាមុនសិន"។បច្ចុប្បន្នអាវុធហត្ថបានបង្វែរជនសង្ស័យទាំង៧នាក់ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សអ្នកចាត់ការវិញ ៕

adverise with khmeread

មតិយោបល់