adverise with khmeread 12443271 939152509532998 1145206370 n

បី​ករណី​កើតឡើង​នៅ​ខេត្តបាត់ដំបង​

     បាត់ដំបង ៖ ខេត្តបាត់ដំបង​មាន​សភាពការណ៍​៣​ករណី​កើតឡើង​ទីមួយ​មាន​ករណី​ចោរលួច​លុយ​និង​មាស​អស់យ៉ាង​ច្រើន​នៅផ្ទះ​លក់​មាស ទី​ពីរ​ឃាត់​បុរស​ម្នាក់​ប៉ុន​ប៉​ចាប់រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​រំលោភ​មិន​សម្រេច និង ទី​បី​ឃាត់​បុរស​ម្នាក់​បទ​បើកបរ​ធ្វើ​ឲ្យ​អ្នកដទៃ​ស្លាប់​ដោយ​ចេតនា។​

     ១-​ថ្ងៃ​23​មីនាឆ្នាំ​2016​ម៉ោង​ប្រហែល​11​នៅ​ចំណុច​ភូមិ​សំបួរមាស​ឃុំ​ស្នឹង​ស្រុក​បាណន់​មាន​ករណី​លួច​1​លើក​បង្កដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្ម​ភា​លួច​យកប្រាក់​របស់​ឈ្មោះ​ណាំ   ឡាយ ភេទ​ស្រី   អាយុ​67​ឆ្នាំ​អស់​ចំនួន​20​លាន​រៀល​,​មាស​ប្រមាណ​13,7​តំឡឹង​និង​ប្លា​ទីន​(​មួយចំនួន​គិត​ជា​ទឹកប្រាក់​ប្រមាណ​700​ដុល្លារ​)​មុខរបរ​អ្នកលក់​មាស​នៅ​ផ្សារ​ស្នឹង​ស្រុក​បាណន់​។​ មូលហេតុ​ម្ចាស់ផ្ទះ​នៅតែ​ម្នាក់ឯង​។​ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​។​

     ២-​ថ្ងៃទី​23​មីនាឆ្នាំ​2016​ម៉ោង​12​និង​30​នាទី​ប៉ូលិស​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ទុយ ស្រុ​ន ភេទ​ប្រុស​អាយុ​35​ឆ្នាំ​.​រស់នៅ​ភូមិ​តា​គ្រក់  ឃុំ​ត្រែង  ស្រុក​រតនមណ្ឌល​បាន​ប្តឹង​ពី​ឈ្មោះ ​ខេង សុខ​ឃី  ភេទ​ប្រុស អាយុ​20​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​.​បាន​ចាប់រំលោភ​សេពសន្ថវ​:​ លើ​កូនស្រី​របស់ខ្លួន​ឈ្មោះ​ព​.​វ​.​អាយុ​10​ឆ្នាំ​ពេល​ក្មេងស្រី​កំពុង​លេង​ត្រែស​នៅក្រោយ​សាលារៀន ហើយ​ជនសង្ស័យ​បាន​ចាប់​បម្រុង​រំលោភ​។ ពេលនោះ​មាន​អ្នកបើក​ម៉ូតូ​កាត់​ក៏​រត់គេចខ្លួន​។​

     ជនល្មើស​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​17​មីនា​2016​ម៉ោង​២​រ​សៀ​ល​មកម្ល៉េះ​នៅ​ចំណុចកើតហេតុ​ខាងលើ​តែ​មិនបាន​សម្រេច​។​ ​ករណីនេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​បាន​សារភាព​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ប្រាកដ​មែន​។​ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​សាលា ដំបូង​។​

     ៣-​ថ្ងៃទី​23​មីនា​2015​កម្លាំង​ប៉ូលិស​ស្រុក​បាណន់ បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​52.​ត​.​ព្រ​.​ចុះ​ថ្ងៃទី​02.3.2016​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​​ស៊ីម  សុង ភេទ​ប្រុស អាយុ​57​ឆ្នាំ​រស់នៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​ពីបទ​បើកបរ​ធ្វើ​ឲ្យ​អ្នកដទៃ​ស្លាប់​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ​1​ស្រុក​បាណន់​កាលពី​ថ្ងៃទី​05​តុលា​ឆ្នាំ​2014៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់