0273fd94 d981 4af8 920a 013860a038e1

ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​លុយ​

    កោះកុង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុកស្រែ​អំ​ល​ឃាត់ខ្លួន​តាម​ដីកា​ពីបទ​ឆបោក​លុយ​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ។​

    ប៉ូលិស​ស្រុក​ស្រែអំបិល​បាន​ឲ្យ​ដឹងថា   នៅ​ថ្ងៃទី​23​មីនាឆ្នាំ​2016​ម៉ោង​2​រសៀល​ប៉ូលិស​បាន​ចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​:2189​ត​-​ព​14​ចុះ​ថ្ងៃទី​03/07/2014​របស់​សាលាដំបូង​ខេត្តកោះកុង​ចាប់ខ្លួន​ឈ្មោះ​ហេង សុខា​ភេទ​ស្រី​អាយុ​27​ឆ្នាំ​ជាតិខ្មែរ​ទីលំនៅ​មុនពេល​គេចខ្លួន​នៅ​ភូមិ​-​ឃុំ​-​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​ពី​ប​ទៈ​ឆបោក​លុយ ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​-​ស្រុកស្រែ​អំបិល​កាលពី​ថ្ងៃទី​25-26​ខែកក្កដា​ឆ្នាំ​2013​។ ប៉ូលិស​មិនា​ន​បញ្ជាក់ថា លុយ​ដែល​ជំពាក់​មាន​ចំនួន​ប៉ុន្មាន​នោះទេ ព្រោះ​ជា​រឿង​របស់​តុលាការ។​

     ក្នុងករណីនេះ​ផ្នែក​អនុវត្ត​ដីកា​បញ្ជូនទៅ​សាលាដំបូង​ខេ​កោះកុង ចាត់ការ​តាមច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់