adverise with khmeread 327e31fc00000578 0 image a 13 1458745455621

តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​អា​ហ្ស​ង់​ទីន​និយាយ​បើកចំហ​ថា​នាង​ស្រឡាញ់​តែ​ប្រុសៗ​ណា​មុខ​យ៉ាប់​ប៉ុណ្ណោះ​

​    ​យោងតាមវេបសាយដេលីមែលកាលពីថ្ងៃពុធបានឱ្យដឹងថា តារា​បង្ហាញ​ម៉ូត​ស្រស់​សោភា​របស់​អាមេរិក​ឡាទីន វី​ក​គី ស៊ី​ប៉ូ​លី​តា​គីស (Vicky Xipolitakis) បានផ្តល់​ក្តីសង្ឃឹម​ដល់​បុរស​រាង​មិន​ស្អាត​សង្ហា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ បន្ទាប់ពី​បានប្រកាសថា នាង​ពេញចិត្ត​ទាក់ទង​តែ​ជាមួយ​ប្រុសៗ​មុខ​អាក្រក់​ប៉ុណ្ណោះ​។ 

​    ​តារា​បង្ហាញ​ម៉ូត​វ័យ ៣០ ឆ្នាំ​មកពី​អា​ហ្ស​ង់​ទីន​រូបនេះ​ជាថ្មី​ម្តងទៀត​បានធ្វើឱ្យ​ផ្អើល​ពេញ​សារព័ត៌មាន​ក្នុងប្រទេស​របស់​នាង បន្ទាប់ពី​បាន​សារភាពថា នាង​ស្រឡាញ់​តែ​បុរស​ណា ដែល​មើលទៅ​មិន​ស្អាត​តែប៉ុណ្ណោះ​។ 

​     នាង ស៊ី​ប៉ូ​លី​តា​គីស បានប្រកាស​បែបនេះ តែមួយ​សន្ទុះ​ប៉ុណ្ណោះ​បន្ទាប់ពី​មិត្ត​ប្រុស​ជា​អ្នកនយោបាយ​មុខ​យ៉ាប់​រាង​តឿ​ឈ្មោះថា ចូ​សេ អូត​តា​វី​ស (Jose Ottavis) បាន​ប្រាប់​ពិធីករ​ទូរទស្សន៍​មួយ​ថា អ្នក​ទាំងពីរ​នឹង​រៀបការ​ជាមួយគ្នា​។ 

​    ​អ្នកនយោបាយ​រូបនេះ​ពីមុន​ក៏​បារម្ភ​ពី​កម្ពស់​និង​រូបរាង​របស់លោក​ដែរ ដោយ​ខ្លាច​ពុំមាន​នរណា​ស្រឡាញ់ ប៉ុន្តែ​សំណាងល្អ​បាន​ជួប​ជាមួយ​មិត្តស្រី​ជា​តារា​បង្ហាញ​ម៉ូត​កម្ពស់ ១,៧៥ ម៉ែត្រ​រូបនេះ និង​បាន​ទាក់ទង​ស្រឡាញ់​គ្នាច្រើន​ឆ្នាំ​មកហើយ​។ 

​    ​នាង ស៊ី​ប៉ូ​លី​តា​គីស ដែលមាន​អ្នកគាំទ្រ​លើ Twitter ៤៣ ម៉ឺន​នាក់​បាន​និយាយ​អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​អ្នកនយោបាយ​រូបនោះ​អំឡុង​កម្មវិធី​ជជែក​កម្សាន្ត​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ថា "​ខ្ញុំ​មាន​អារម្មណ៍​លង់​ស្នេហ៍​គាត់​យ៉ាង​ជ្រាលជ្រៅ​។ គាត់​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​។ ខ្ញុំ​មិនដែល​លង់​ស្នេហ៍​ខ្លាំង​បែបនេះ​ពីមុន​ឡើយ​។ សេចក្តីស្រឡាញ់​រមែង​ឈ្នះ​រាល់​ការ​រើស​អាង​ទាំងពួង​"​។ 

​    ​នៅពេល​សួរ​លេងសើច​អំពី​កម្ពស់​មិត្ត​ប្រុស​របស់​នាង នាង​បាន​និយាយថា "​គូស្នេហ៍​អស្ចារ្យ​បំផុត​របស់ខ្ញុំ​សុទ្ធតែ​មានមុខមាត់​អាក្រក់​ទាំងអស់​"៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់