adverise with khmeread Messi web

Manchester City: Messi ជាជម្រើសទី១ ដើម្បីចុះកិច្ចព្រមព្រៀងផ្ទេរ

            ​ ប្រសិន​បើកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi ចាកចេញពី ក្លឹប Barcelona នោះក្លឹប Manchester City គឺជាជម្រើសដំបូង​សម្រាប់កីឡាករ​រូបនេះ​។​ City បានស្វះស្វែង​មើល​លទ្ធភាព​ដើម្បីចុះកិច្ច​សន្យា​ផ្ទេរ​កីឡាករ​ Messi ប៉ុន្តែ​ត្រូវ​​ទទួលបរាជ័យ​៥លើក​មក​ហើយ​​ ដោយសារកីឡាករ​​រូបនេះ​នៅពេញ​ចិត្ត​នឹង​ក្រប​ខណ្ឌ​ La LigaMessi ​និង​តំណាង​របស់​ខ្លួន​បាន​បញ្ជាក់ប្រាប់ថា City នឹង​ក្លាយ​ជា​ក្លឹប​ដែល​ Messi ចូលរួម​ប្រសិន​បើ​គាត់បញ្ចប់​អនាគតពី​ Barcelona។

            ប្រធាន​បច្ចេកទេស​របស់​​ City លោក Txiki Begiristain និង​នាយក​ប្រតិបត្តិ​ លោក​ Ferran Soriano មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​កីឡាករ​អាហ្សង់ទីន​វ័យ​២៨​ឆ្នាំ​រូបនេះ។ ទោះបី​ជា​ Messi ​រីករាយ​នៅ​ជាមួយ Barcelona និង​គ្មាន​បំណង​ចាក​ចេញ​ភ្លាម​ក៏ដោយ ក៏​​ City មិនបាន​បោះបង់​ក្តីសង្ឃឹម​ថា នៅ​ថ្ងៃណា​មួយ​នឹង​អាចផ្ទេរកីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោករូប​នេះដែរ។

            ការព្យាយាមចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ Messi ស្មើនឹងការធ្វើ​រដ្ឋប្រហារ​ដ៏ធំ​មួយនៅ​ក្នុង​វិស័យ​បាល់ទាត់ពិភព​លោក​សម្រាប់​​ City៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់