adverise with khmeread 10133131 47c5 447a 8893 ea1d165a5bbb   copy

រថយន្តបុក​ម៉ូតូ​នៅ​ស្រុក​ស្អាង​ស្លាប់​និង​របួស​ម្នាក់

      កណ្តាល​៖ បុរស​ម្នាក​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ខណៈ​រថយន្តបុក​ម៉ូតូ​ទាំង​កម្រោល។​

      ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា   នៅ​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​នៅ​ចំណុច​ផ្លូវ​លេខ​១១០​ភូមិ​ព្រែ​កតា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មាន​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ម្នាក​និង​របួស​ម្នាក់​ហើយ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់។​

      ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ចក់ អី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​រៈ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​និង​ម្នាក់ទៀត​រង​របួល​ធ្ងន់​ត្រូវបញ្ជូន​មកកាន់​មន្ទី​ពេទ្យ​។​

      ចំណែក​រថយន្ត​បង្ក​ម៉ាក​MIGHTY ពណ៍ ស ពាក់​ផ្លាកលេខ​ភ្នំពេញ   3D-4258  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ពី​ត្បូង​មក​ជើង មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៍ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1AY-5300 បើកបរ​ដោយ​ឈ្មោះ​ចក់ អ៊ីង ​ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​គោលដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា​។​

      លុះដល់​ចំណុច​ខាងលើ​ក៏​បុក​អ្នកបើក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​នឹង អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ​ខោល ធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរប​រៈ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នុប ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​រងរបួស ធ្ងន់ ត្រូវ​សមត្ថកិច្ច​នគ​បាល​ស្រុក​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទី​ពេទ្យ​។ ចំណែក​ម៉ូតូ​ និង​រថយន្ត ខូចខាត​ស្រាល  អ្នកបើករថយន្ត​បាន​បញ្ឈប់រថយន្ត​ទុកចោល​នៅក្បែ​កន្លែងកើតហេតុ ហើយ​រត់​គេចខ្លួនបាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់