adverise with khmeread Untitled 1

នារី​មុខ​អាក្រក់​រាង​កន្ធាត់​ដែល​អតីត​មិត្ត​ប្រុស​ទាត់ចោល​ឥឡូវ​ក្លាយជា​តារា​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​នៅ​អង់គ្លេស​

    ​នារី​រួច​ផុតពី​អំពើហិង្សា​មួយរូប ដែល​ត្រូវគេ​ប្រមាថ​ពេញ​មួយជីវិត​របស់​នាង​ដោយសារ​រូ​បស​ម្ប​តិ្ត​អាក្រក់ បាន​កែខៃ​អាជីព​ខ្លួនឯង​ទៅជា​តារា​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​មួយរូប ហើយ​ឥឡូវ​នាង​បាន​បង្កើត​ទីភ្នាក់ងារ​ស​ម្រា​ប់​មនុស្ស​ដែលមាន​រាង​គ្រប់​ខ្នាត​ទំហំ​ដើម្បី​ធានាថា គ្មាន​នរណាម្នាក់ "​មាន​អារម្មណ៍​ថា​ខ្លួនឯង​មើលទៅ​ពុំ​ស្អាត​នោះឡើយ​"​។

​    ​នាង Serenna Dee មកពី​ទីក្រុង Melton Mowbray ខេត្ត Leicestershire ប្រទេស​អង់គ្លេស ត្រូវបាន​មិត្ត​ប្រុស​បង្ខំ​ឱ្យ​បញ្ឈប់​ការងារ​ជាតា​រា​ម៉ូ​ដែល​នៅ​អាយុ​១៦​ឆ្នាំ ព្រោះ​នាង​បាន​អះអាងថា អតីត​មិត្ត​ប្រុស​ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សា​បាន​ប្រាប់​នឹង​ថា​នាង​មើលទៅ "​គួរឱ្យ​ខ្ពើម​" និង​បាន​ចាក់សោ​នាង​នៅក្នុង​បន្ទប់​រាប់​ម៉ោង​ដើម្បី​បង្ខំ​ឱ្យ​បញ្ចប់​អាជីព​មួយ​នេះ​។

​    ​ឥឡូវ តារា​បង្ហាញ​ម៉ូត​អាយុ​២៣​ឆ្នាំ ដែល​ធ្វើការ​ជា​តារា​បង្ហាញ​ឈុត​សម្លៀកបំពាក់​ទូទៅ និង​ឈុត​ក្នុង​របស់​នារី​បានសម្រេច​ចិត្ត​បង្កើត​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​សម្រាប់​មនុស្ស​ដែលមាន​រាង​គ្រប់​ទំហំ​និង​គ្រប់​វ័យ​។​

​    ​បើទោះជា​បាន​ជួប​រឿង​អាក្រក់​ក្នុង​អតីតកាល រួមទាំង​ការ​មើលងាយមើលថោក​តាំងពី​នាង​នៅ​ក្មេង​រហូតដល់​ថ្នាក់​លែង​ហ៊ាន​ទៅ​រៀន ក៏​នាង Serenna នៅតែ​សង្ឃឹមថា​អាច​ជំរុញ​លើកទឹកចិត្ត​នារី​ដទៃ​ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង និង​សង្ឃឹមថា ទីភ្នាក់ងារ​របស់​នាង​នឹង​ជួយ​លើកកម្ពស់​ភាពជឿជាក់រ​បស់​ពួកគេ​ឡើងវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់