adverise with khmeread 1

៤៦ ឆ្នាំ​? Annie Yi ត្រៀម​ទទួល​ស្វាគមន៍​កូន​ទី​ពីរ​នៅក្នុង​ខែមិថុនា​ខាងមុខនេះ​

​    ​តារាចម្រៀង​តៃវ៉ាន់​នាង Annie Yi រំពឹង​បានកូន​ស្រី​មួយទៀត​នៅ​ខែមិថុនា​ខាងមុខនេះ​។  

​    ​យោងតាម​វេ​ប​សាយ AsiaOne បានឱ្យដឹងថា សិល្បការិនី​វ័យ ៤៦ ឆ្នាំ​រូបនេះ​ក៏បាន​ចែករំលែក​ព្រឹត្តិការណ៍​នៃ​ដំណើរការ​លូតលាស់​កូន​ក្នុង​ផ្ទៃពោះ​របស់​នាង​ទៅដល់​ប្រិយមិត្ត​របស់​នាង​នៅ​បណ្តាញ​សង្គម​ផងដែរ​។​

​    ​នាង​គឺជា​អតីត​ភរិយា​របស់​តារាចម្រៀង​និង​អ្នកនិពន្ធ​បទ​ចម្រៀង​ដែល​ឈ្នះ​ពានរង្វាន់​លោក Harlem Yu​។ ពួកគេ​ទាំង​ពីរបាន​លែងលះគ្នា​នៅ​អំឡុង​ឆ្នាំ ២០០៩ ខណៈដែល​ពួកគេ​ក៏មាន​កូនប្រុស​វ័យ ១៣ ឆ្នាំ​ម្នាក់​ផងដែរ​។​

​    ​ទោះបីជា​នាង​គឺជា​ម្តាយ​និង​មាន​អាយុ​កាន់តែ​ជ្រេ​ខ្លាំង​ឡើង​ក៏ដោយ ក៏ Yi នៅតែ​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​វ័យក្មេង​របស់​នា​ង​ដដែល​...៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់