adverise with khmeread 1

​កន្លែង​ណា​ក៏មាន​ការរួម​ភេទ​ដែរ ខ្ញុំ​គ្មាន​កំហុស​នោះទេ​ចំពោះ​រឿងនេះ​! Edison Chen បកស្រាយ​ពី​រឿងអាស្រូវ ៨ ឆ្នាំមុន​របស់ខ្លួន​

    ​តារា​សម្តែង តន្ត្រីករ និង​ជា​សហគ្រិន​ហុងកុង ដែល​បានកើត​នៅ​ទីក្រុង Vancouver លោក Edison Chen បាន​រំ​ឮ​ក​ពី​រឿងអាស្រូវ​ផ្លូវភេទ​របស់គាត់​កាលពី​ឆ្នាំ ២០០៨ និង​បញ្ចេញមតិ​ចំនួន​ទាក់ទង​រឿងនេះ​។​

​    ​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី "In Your Face" កាលពីពេល​ថ្មី​នេះ  Chen បាន​និយាយ​អំពី​ការជាប់​ពាក់ព័ន្ធ​ដ៏​ស្មុគស្មាញ​របស់គាត់​ជាមួយនឹង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​ហុងកុង ដោយបាន​លើកឡើង​អំពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​រឿងអាស្រូវ​ផ្លូវភេទ​ដែល​បាន​ច្រាន​ប្រជាប្រិយភាព​របស់​របស់​លោក​ឱ្យ​ធ្លាក់​យ៉ាងគំហុក​កាលពី​ឆ្នាំ ២០១៨ និង​រៀបរាប់​ពី​ដំណើររឿង​ដែល​គាត់​បាន​ក្លាយជា​តារា​ដើរ​ម៉ូត​ផងដែរ​។​

​    ​Chen បាន​ចែករំលែក​គំនិត​របស់គាត់​ទាក់ទង​នឹង​រឿងអាស្រូវ​របស់លោក ដោយ​គាត់​បាន​ទទួលស្គាល់ថា គាត់ "​ខុស​" មែន​។​

​    ​លោក​បាន​និយាយថា "​ខ្ញុំ​មិនដឹងថា​ខ្លួនឯង​បានធ្វើ​រឿង​អ្វី​នោះឡើយ ខណៈដែល​ខ្ញុំ​បាន​ចូលមកក្នុង​ការសន្និដ្ឋាន​របស់គេ​រួចទៅហើយ​នោះ​។ ខ្ញុំ​មិនដែល​គិតពី​រឿង​ដែល​គេ​និយាយ​នោះទេ ខ្ញុំ​គិតតែ​រឿង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ប៉ុណ្ណោះ​"​។

​    ​ក្នុង​អារម្មណ៍​នេះ លោក​បាន​ទទួលស្គាល់ថា លោក​ខុស​ហើយ ព្រោះ​លោក​ជា "​ជន​ល្បី​" ក្នុង​វប្បធម៌​ហុងកុង ដែល​មនុស្ស​គ្រប់គ្នា​សម្លឹងមើល​ជា​គំរូ​។
 
​    ​ទោះជា​យ៉ាងណាក្តី គាត់​បាន​និយាយថា​គាត់​នៅតែមាន "​ការព្យាយាម​ស្វែងរក​ការពិត​ដែល​ធ្វើឱ្យ​គាត់​ក្លាយទៅជា​បិសាច​ពី​សំណាក់​ក្រសែភ្នែក​របស់​មហាជន​"​។​

​    ​ហើយ​គាត់​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ថា​គាត់​មិនបាន​ធ្វើ​ខុស​នោះឡើយ​ទៅលើ​បញ្ហា​ផ្នែក​ផ្លូវភេទ ដោយ​គាត់​បាន​អះអាងថា "​ការ​រួមភេទ​មាននៅ​ពិភពលោក​ទាំងមូល​នៅ​ពីក្រោយ​ទ្វារ​ដែល​បិទ​ជិត​។ ខ្ញុំ​មិន​អារម្មណ៍​ថា​ខ្ញុំ​ធ្លាប់​បានធ្វើ​អ្វី​ខុសឆ្គង​នៅក្នុង​ស្ថានភាព​ពិសេស​បែបនេះ​ពីមុនមក​នោះឡើយ​"​។​

​    ​"​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជាការ​អាម៉ាស់​មួយ នៅពេល​ខ្លះ​ដែល​ខ្ញុំ​ទទួលបាន​ម៉ៃ​មិនល្អ​ដោយ​គ្រាន់តែ​ប្រព្រឹត្ត​រឿង​ដូច្នេះ​"៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់