សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញជាសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំឈានមុខគេដែលមានកិត្តិនាមល្បីជាមួយនឹងវត្តមាននៃសេវាកម្មដ៏ល្អឥតខ្ចោះនឹងការតុបតែងដ៏ល្អប្រណិត អមដោយបរិក្ខារទំនើប និងការរចនាផ្ទៃខាងក្នុង ដ៏ស្រស់ស្អាត សម្រាប់គូស្នេហ៍ ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍

ភ្នំពេញ៖សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញជាសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយប្រាំឈានមុខគេដែលមានកិត្តិនាមល្បីជាមួយនឹងវត្តមាននៃសេវាកម្មដ៏ល្អឥតខ្ចោះនឹងការតុបតែងដ៏ល្អប្រណិត អមដោយបរិក្ខារទំនើប និងការរចនាផ្ទៃខាងក្នុង ដ៏ស្រស់ស្អាត សម្រាប់គូស្នេហ៍ ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ ។

ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍រៀបចំឡើងដោយក្រុមហ៊ុន Anussa ដែលប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ នៅផ្សារទំនើបអូឡាំព្យា សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញបានផ្តល់ជូននូវកម្មវិធីពិសេសសម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍គឺមានការរៀបចំកញ្ចប់អាពាហ៍ពិពាហ៍តំលៃពិសេស និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ៣៧,៥០០ដុល្លារ ការផ្តល់ជូននេះ គឺមានរយ:ពេលតែបីថ្ងៃប៉ុណ្ណោះ។

ក្នុងឱកាសដ៏វិសេសនេះផងដែរសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញបានចូលរួម ដើម្បីផ្តល់នូវព័ត៌មានលម្អិតទាក់ទង នឹងសេវាកម្មរៀបចំពិធី អាពាហ៍ពិពាហ៍ ជាមួយនឹងតម្លៃពិសេសសម្រាប់ គូស្នេហ៍ដែលមានបំណងរៀបមង្គលការ។ភ្ញៀវចូលរួមទស្សនាអាចទទួល បាននូវការប្រឹក្សាផ្តល់យោបល់ពី អ្នកតំណាងនៃសណ្ឋាគារ ពាក់ព័ន្ធនឹងសេវាកម្ម អាពាហ៍ពិពាហ៍នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ជាក់ស្តែង សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ត្រូវបានទទួលស្គាល់ ដោយអតិថិជន ថាជាសណ្ឋាគារតែមួយគត់ ដែលផ្តល់ជូននូវគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យ ដោយរួមបញ្ចូលទាំងទីតាំង ប្រកបដោយ ផាសុកភាព និងប្រណិតភាព អាហារដ៍មានឱជារស អនាម័យខ្ពស់ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។

សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញគឺជាសណ្ឋាគារតែមួយគត់ ដែលអាចផ្តល់ជូននូវការរៀបចំបដិសណ្ឋារកិច្ច ដែលអាចទទួលភ្ញៀវ បានរហូតដល់ ៣,០០០ នាក់ ជាមួយនឹងសាលមង្គលការដ៏ស្រស់ស្អាត ការតុបតែង ការរៀបចំម្ហូប ការរៀបចំតុ និងផ្កាស្រប តាមស្តង់ដាគុណភាព។ ជាមួយនឹងជំនាញច្រើនឆ្នំាក្នុងការរៀបចំកម្មវិធី សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញគឺជាដៃគូដ៏ល្អបំផុតសម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់លោកអ្នក។

adverise with khmeread
PR
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16