Jeremie montessuis 2015 tt performance 1

ខួបលើកទី១០ ក្នុងការពង្រីកខ្លួនក្នុងឆាកអន្តរជាតិ​​

ខួបលើកទី១០ ក្នុងការពង្រីកខ្លួនក្នុងឆាកអន្តរជាតិ​​

​នឹងប្រារព្ធ​នៅ​រាជធានីភ្នំពេញ​ បាត់ដំបង​ និងខេត្តសៀមរាប​​

នៅថ្ងៃទី ២៨ ខែមេសា​ ដល់​​ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០១៦

        ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ( ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ) ល្ខោន​សៀក​កម្ពុជា​ហ្វារ និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ មាន​សេចក្ដីសោមនស្ស ដើម្បី​ប្រកាស​នូវ​ការវិលត្រឡប់​នៃ​មហោស្រព​ល្ខោន​សៀក​អន្តរជាតិ​ទីនេះ​ទីនោះ​។​ ខួប​លើក​ទី​១០នៃ​សៀក​សហ​សម័យ​នៅ​ឆ្នាំនេះ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​អន្តរជាតិ​ជុំវិញ​ពិភពលោក​ដោយមាន​៥​ក្រុម​មកពី ប្រទេស​អូស្ត្រាលី កាណាដា ឥណ្ឌូនេស៊ី នេ​ប៉ាល់ និង​ប្រទេស​បារាំង រួមជាមួយ​សិល្បៈករ​កម្ពុជា​មកពី​ល្ខោន​សៀក​កម្ពុជា ហ្វារ​។ មហោស្រព​ល្ខោន​សៀក​អន្តរជាតិ​នេះ​នឹង​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ថ្ងៃទី​២៨ ខែមេសា ដល់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​ខេត្តសៀមរាប​។ មាន​រួមបញ្ចូល​ទាំង​ការសម្ដែង​នាពេល​រាត្រី ការសម្ដែង​តាម​ដង​វិថី ការឆ្លុះបញ្ចាំង​នៃ​ទស្សនីយភាព​អំពី​ល្ខោន​សៀក និង​កិច្ចពិភាក្សា​ជា​សាធារណៈ​អំពី​អាជីវកម្ម​នៃ​ការសម្ដែង​សិល្បៈ​។​

មាន​មនុស្ស​ជាង​៤៥០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​"​ទីនេះទីនោះ​" នា​ឆ្នាំមុន ដែល​បាន​ចំណាយពេល​ប្រាំបី​យប់​នៅក្នុង​បី​ខេត្ត​ក្រុង​នេះ​។  លោក ហួត ដា​រា នាយក​ប្រតិបត្តិ នៃ​ល្ខោន​សៀក​កម្ពុជា​ហ្វារ បាន​មានប្រសាសន៍ថា "​ប្រទេស​កម្ពុជា​កំពុង​ឈានមុខ​ក្នុង​តំបន់​នៃ​ការសម្តែង​សៀក​សហ​សម័យ​រួមជាមួយការសម្ដែង​នាពេល​រាត្រី​រយៈពេល​បី​ឆ្នាំ ដោយ​ល្ខោន​សៀក​កម្ពុជា​ហ្វារនៅ​ខេត្តសៀមរាប និង​រយៈពេល​ម្ភៃ​ឆ្នាំ​នៃ​ការសម្ដែង​យ៉ាង​ទៀងទាត់​ដោយ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ "​ទីនេះ​ទីនោះ​" គឺជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​អំពី​សិល្បៈ ហើយ​យើង​កំពុងតែ​នាំយក​នៅ​ការសម្ដែង​សៀក​សហ​សម័យ មកពី​ទូទាំង​ពិភពលោក​មក​ដើម្បី​បាន​ទស្សនា និង​ចូលរួម​ក្នុង​ឆាក​សិល្បៈ​ដ៏​រស់​រវើក​មួយ​នេះ​" ។​

ក្រុមសៀកអន្តរជាតិនៅក្នុងឆ្នាំនេះមាន​ ក្រុម Flying Fruit Fly Circus ដែលជាសៀកយុវជន​ជាតិ​ មកពីប្រទេសអូស្រ្តាលី​ និងត្រៀមបង្ហាញការសម្ដែង​ថ្មី​​ឈ្មោះ Stunt Lounge, ក្រុម Collectif Open Ticket មកពីប្រទេសបារាំងដែលនឹងសម្តែងរឿង Sans queus ni tete (Nonsense), ក្រុមសៀក Inner Ring​ មកពីប្រទេសកាណាដាដែលនឹងសម្តែងរឿង duo juggling duo act.  ក្រុមសៀកហ្វារពន្លឺសិល្បៈយើងនឹងសម្តែងរឿងថ្មីបំផុត គឺ " ឥទ្ធិពល "។ ក្នុងរាត្រីនីមួយៗនៃមហោស្រពសៀកអន្តរជាតិនេះនឹងធ្វើការសម្តែងក្នុងរយៈពេលខុសៗគ្នា។

គោលបំណង​តែមួយគត់​របស់ មហោស្រព​សៀក ទីនេះ​ទីនោះ ត្រូវបាន​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសហការ​ជា​អន្តរជាតិ​តាមរយៈ​ការបង្ហាត់បង្ហាញ វេទិកា​សៀក និង​ការសម្ដែង​តាម​ដងផ្លូវ​។    សិល្បៈករ​ត្រូវបាន​បំបែក​ជា​ក្រុម​ដើម្បី​ចែករំលែក​ជំនាញ និង ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​អ្វី​ថ្មីៗ ។ ទាំងនេះ​នឹងត្រូវ​បានបង្ហាញ​ឡើង​នៅ​ទីសាធារណៈ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី ។  លោក ហួត ដា​រា បាន​និយាយថា "​សិល្បករ​ភាគច្រើន​និយាយ​ភាសា​មិន​ដូចគ្នា និង​មកពី​មជ្ឈដ្ឋាន​ខុសគ្នា​" ។ "​សិក្ខាសាលា​ទាំងនេះ​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​របាំង​នៃ​វប្ប​ធ​ម៍ រៀន​ជំនាញ​ថ្មីៗ និង​កិច្ចសហការ​យ៉ាង​ផុសផុល​។ ទាំងនេះ​បាន​ផ្តល់ឱកាស​ឲ្យ​សិល្បៈករ​កម្ពុជា និង សិល្បៈករ​អន្តរជាតិ​ដែល​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​នេះ ដោយបាន​បើកទ្វារ​ដើម្បី​ទំនាក់ទំនង​ការងារ​បន្ថែមទៀត​នាពេល​អនាគត និង​បាន​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជាក្នុងនាម​ជាមេដឹកនាំ​មួយ​នៅក្នុង​វិស័យ​សិល្បៈច្នៃប្រឌិត​និង​ការសម្តែង​នៅក្នុង​តំបន់​" ។​

ការសម្ដែង​តាម​ដង​វិថី ក្បួន​ដង្ហែរ និង​កិច្ចពិភាក្សា​គឺ​មិន​ត្រូវបាន​គិតថ្លៃ​និង​បើកចំហ​ជា​សាធារណៈ សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការសម្ដែង​អា​ចរក​ទិញ​បាន​ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ tinitinou.com ឬ​នៅតាម​កន្លែង​លក់​សំបុត្រ​ជាច្រើន​ទៀត​ក្នុង​បី​ខេត្ត​ក្រុង​នេះ ចាប់ពី​ថ្ងៃទី ០៦​ខែមេសា ឆ្នាំ​២០១៦ (​សូម​មើល​វេ​ប​សាយ សម្រាប់​ពត៌មាន​លម្អិត​)​។​

មហោស្រព​សៀកទីនេះ​ទីនោះ ឆាំ្ន​២០១៦ ត្រូវបាន​ឧបត្ថម្ភ​ធំ​ដោយ Cambodia Airport រួមសហការឧបត្ថម្ភ​ដោយ  Smart Mobile និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ ដោយមានការចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​ហាង​កាហ្វេ Costa, Krispy Kreme, រី​សត Angkor Village, រី​សត​Shinta Mani, សណ្ឋាគារ Inter Continental Phnom Penh, និង​សណ្ឋាគារ​សូហ្វី​តែ​ល​រួមជាមួយ​ដៃគូរ​ស្ថាប័ន​មានដូចជា​វិទ្យាស្ថាន​បារាំង​កម្ពុជា ស្ថានទូត​អូស្ត្រាលី សហភាព​អឺរ៉ុប និង​ក្រសួង​វប្ប​ធ​ម៍ ។​

កាលវិភាគ ការសម្តែង ( ថ្ងៃទី ២៨ មេសា ដល់​ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៦ )
• រាជធានីភ្នំពេញ : សាលមហោស្រពចេនឡា
   ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា  ចាប់ពីម៉ោង ៧:០០យប់ ដល់ម៉ោង ៨:៣០​ យប់
   ថ្ងៃទី ០១ ឧសភា ពី ម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ៦:៣0 ល្ងាច
• បាត់ដំបង : សមាគមហ្វាពន្លឺសិល្បៈ
   ថ្ងៃទី ០៣ ខែឧសភា ដល់ថ្ងៃទី ០៦ ខែឧសភា  ចាប់ពីម៉ោង៧:៣០យប់ ដល់ម៉ោង ៨:៣០យប់
• សៀមរាប : ល្ខោនសៀកកម្ពុជាហ្វារ
   ថ្ងៃទី ០៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែឧសភា ​ ចាប់ពីម៉ោង ៦:០០ល្ងាចដល់ម៉ោង ៧:០០យប់

ពត៌មាន​សម្រាប់សំបុត្រទស្សនា​ : 
• រាជធានីភ្នំពេញ
    កៅអី VIP : ២០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ១២ដុល្លារអាមេរិកសម្រាប់កុមារ
    កៅអីធម្មតា: ១០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៦ដុល្លារអាមេរិកសម្រាប់កុមារ
• បាត់ដំបង
    កៅអីធម្មតា : ១២ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៥ដុល្លារអាមេរិកសម្រាប់កុមារ  (មិនមានផ្តល់កៅអី VIP នោះទេ )
• ខេត្តសៀមរាប
    កៅអី VIP : ២០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ១២ដុល្លារអាមេរិកសម្រាប់កុមារ
    កៅអីធម្មតា: ១០ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង ០៦ដុល្លារអាមេរិកសម្រាប់កុមារ
ទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ :
    ភាសាអង់គ្លេស Aneka Rao  aneka@pharecircus.org
    ភាសាខ្មែរ Mengteang Thong  mengteang@pharecircus.org

អំពីល្ខោនសៀកកម្ពុជាហ្វារ នឹង​សមា​​​​គមហ្វារពន្លឺសិល្បៈ

មានតែ​មួយ​នៅ​ប្រទេស​កម្ពុជា ស្វាហាប់ និង​អស្ចារ្យ​ដែល​ស្របតាម​សម​យ័​បច្ចុប្បន្ន លើសពី​អ្វីដែល​អ្នក​នឹកស្មាន​ដល់​។ ហ្វា​ពន្លឺ​សិ​ល្បះ​កម្ពុជា​សម្តែង​ដោយ​ប្រើ​សាច់​រឿងល្ខោន ភ្លេង ក្បាច់​រាំ​រួមជាមួយ ទេពកោសល្យ​សិល្បៈ​សៀក​ដែល​ទាន់​សម​យ័​ហើយ​បង្ហាញ​សាច់រឿង របស់​ប្រជាជន​កម្ពុជា ប្រវត្តិសាស្ត្រ និង​ប្រជាជន​តាម​សម​យ័​កាល​។ សិល្បៈករ​ក្មេងៗ នឹងធ្វើ​ឲ្យ​អ្នកមាន​ការភ្ញាក់ផ្អើល​ដោយ​បង្ហាញ​អ្នក​នូវ​ថាមពល អារម្មណ៍ ភាព​រីករាយ និង​ទេពកោសល្យ​របស់​ពួកគាត់​។​

សិល្បៈករ​របស់ហ្វារ ត្រូវ​បានបញ្ចប់​ការសិក្សា​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា​។ សាលា​នេះ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដោយ​បុរស​វ​យ័ក្មេង៩​នាក់​បន្ទាប់ពីពួកគាត់​បាន​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​ពី​ជំរុំ​ភៀសខ្លួន ដែល​ឋិត​នៅក្រោម​ការគ្រប់គ្រង​សម​យ័​ពុល​ពត​។ ពួកគាត់​បាន​រៀន​សិល្បៈ​បណ្តុះ បណ្តាល​ដោយ​សិក្សា​ផ្នែក​ព្យាបាល​របួសហើយ​ពួកគាត់​មានបំណង​ចែករំលែក​ចំណេះដឹង​ទាំងអស់នោះ​ដល់​ប្រជាជន​ក្រីក្រ​ដើម្បី​ប្រើប្រាស់​ក្នុង​ភាពចាំបាច់​ផ្សេងៗ​ក្នុងសង្គម និង​បញ្ហា​ដែល​គាត់​ជួបប្រទះ​នៅពេល​ស្ថិតក្រោមការបំផ្លិចបំផ្លាញ​ក្នុង​របប​នេះ​។ បន្ទាប់ពី​នោះមក​ពួកគាត់​បានចាប់ផ្តើម​បង្រៀន​ថ្នាក់​គូរគំនូរ​ដល់​សិស្ស​មួយចំនួន​តូច​នៅ​ស្រុកកំណើត​ខ្លួន ក្រោយមកទៀត​ពួកគាត់​ក៏បាន​បើក​សាលា​រដ្ឋមួយ សាលា​តន្ត្រី សាលា​ល្ខោន និង​សាលា​សៀក​។ សព្វថ្ងៃនេះសិស្ស​និស្សិត​ជាង១២០០​នាក់​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ និង​៥០០ នាក់​ទៀត​សិក្សា​ខាង​ជំនាញសិល្បៈ​។​

ក្នុង​ឆ្នាំ ២០១៣ សាលា​បាន​បង្កើតល្ខោន​សៀក​កម្ពុជា​ហ្វារ ដែលជា​សហ​គ្រាហ សង្គម ហ្វារ ស្ថិតក្នុង​ក្រុង​សៀមរាប ប្រទេស​កម្ពុជា ជា​ទឹកដី​អង្គរ​ដែល​រីកចម្រើន​យ៉ាង​ឆាប់​រហ​ស័​ក្នុង​ទឹសដៅ​ទេសចរណ៍​ក្នុង​ពិភពលោក​។ បេសកកម្ម​នេះ​បង្កើតឡើង​សម្រាប់​ទីផ្សារការងារ​ដល់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​សៀក​នៅ​ខេត្តបាត់ដំបង លើសពីនេះ ចំណូលថវិការ ៧៥​ភាគរយ បានផ្តល់​ជូន​សាលា​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្មវិធីសិក្សា​។ ល្ខោន​សៀក​កម្ពុជា​ហ្វារ សម្តែង​នាពេល​យប់​នៅ​ឆាក​សម្តែង​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប ហើយ​ត្រូវបានទស្សនា​ដោយ​ប្រជាជន​ជាង ១០០.000​នាក់​។ ការសម្តែង​នេះ​បាន​មាន​វត្តមាន ឆ្លងកាត់​បណ្តា​ប្រទេស​អឺរ៉ុប អាស៊ី និង​សហរដ្ឋអាមេរិក​ផងដែរ​។​

សម្រាប់ពត៌មានបន្ថែមអំពី ល្ខោនសៀកកម្ពុជាហ្វារ និងហ្វារពន្លឺសិល្បៈ សូមចូលទៅកាន់ ៖

pharecircus.org​ និង phareps.org

បណ្តាញផ្សព្វផ្សាយសង្គម ហ្វារ ៖

Facebook facebook.com/PhareCambodianCircus

Instagram instagram.com/pharecambodiancircus/

Twitter @pharecircus

Google+ plus.google.com/+PharecambodiancircusOrg

TripAdvisor tripadvisor.com/Phare_The_Cambodian_Circus

 

មតិយោបល់