បុគ្គលិកឆ្នើមម្នាក់ធ្វើការឱ្យក្រុមហ៊ុនជាង១ទសវត្សរ៍ ថៅកែមិនដែលដំឡើងប្រាក់ខែឱ្យសោះ គ្រាន់តែប្រើល្បិចមួយ ថៅកែដំឡើង១០ភាគរយភ្លែត

សំណើច ៖

បុគ្គលិក ៖ អត់ទោសលោកថៅកែ ខ្ញុំសុំនិយាយរឿងមួយបានទេ?
ថៅកែ ៖ មិនអីទេ ឯងនិយាយចុះ!
បុគ្គលិក ៖ និយាយចឹង លោកថៅកែបានដឹងស្រាប់ហើយ ខ្ញុំជាបុគ្គលិកឆ្នើមធ្វើការជាង១០ឆ្នាំហើយ។ 
ថៅកែ ៖ ត្រូវ!
បុគ្គលិក ៖ ខ្ញុំមិនចង់អូសក្រឡាវែងឆ្ងាយទេ។ ខ្ញុំចង់សុំឡើងប្រាក់ខែ។ បច្ចុប្បន្នមានក្រុមហ៊ុន៤មករកខ្ញុំដល់ផ្ទះ ដូច្នេះខ្ញុំបានសម្រេចចិត្តថាត្រូវមកនិយាយជាមួយលោកថៅកែសិន។ 
ថៅកែ ៖ ឡើងប្រាក់ខែ? គង់តែឡើងឱ្យទេ តែឥឡូវវាមិនទាន់ដល់ពេល។ 
បុគ្គលិក ៖ ខ្ញុំយល់ពីស្ថានភាពរបស់លោកថៅកែ។ ខ្ញុំដឹងថាការធ្លាក់ចុះសេដ្ឋកិច្ចប៉ះពាល់ដល់ការលក់ ប៉ុន្តែលោកថៅកែក៏ត្រូវគិតគូរដល់ខ្ញុំផង ព្រោះខ្ញុំប្រឹងធ្វើការខ្លាំងណាស់ សកម្ម និង ស្មោះត្រង់នឹងក្រុមហ៊ុនជាង១ទសវត្សរ៍ហើយ។ 
ថៅកែ ៖ ពិចារណាលើចំណុចនេះ និង មួយទៀតយើងមិនចង់ឈឺក្បាលច្រើន ណ្ហើយយើងនឹងដំឡើងឱ្យឯង១០ភាគរយ និង ឱ្យសម្រាកលំហែកាយ៥ថ្ងៃថែមទៀតចុះ។ ប៉ុនហ្នឹងយ៉ាងម៉េចដែរ? 
បុគ្គលិក ៖ អស្ចារ្យតើលោកថៅកែ! អរគុណច្រើន។
ថៅកែ ៖ មុននឹងឯងចេញទៅ យើងពិតជាឆ្ងល់ណាស់ តើក្រុមហ៊ុនទាំង៤នោះឈ្មោះអីខ្លះបានជាមករកឯងដល់ផ្ទះ? 
បុគ្គលិក ៖ អូ! គឺ ក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនហ្គាស ក្រុមហ៊ុនទឹកស្អាត និង ក្រុមហ៊ុនចងការ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16