adverise with khmeread 2

អ្នកវិទ្យាសាស្ត្រ​គ្រោង​សាកល្បង​ថ្នាំ Metformin ដែល​អាចជួយ​មនុស្ស​ឲ្យ​រស់​បាន ១២០ ឆ្នាំ​

​ថ្នាំ​ប្រឆាំង​ភាព​ចាស់​ដំបូងបង្អស់​របស់​ពិភពលោក​ដែល​គេ​ជឿថា​ជួយ​មនុស្ស​ឲ្យ​រស់នៅ​ដោយមាន​សុខ​ភាពល្អ​រហូតដល់​អាយុ ១២០ ឆ្នាំ​នោះ​គ្រោង​នឹងធ្វើ​តេស្ត​សាកល្បង​លើ​មនុស្ស​នៅ​ឆ្នាំក្រោយ​នេះហើយ​។​

​ឥឡូវ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា​វា​អាចទៅរួច​ក្នុងការ​បញ្ឈប់​មនុស្ស​កុំ​ឲ្យ​ចាស់​លឿន​ពេក ហើយ​វា​លុបបំបាត់ចោល​ទាំងស្រុង​នូវ​ជំងឺ​ដូចជា ជំងឺ​ភ្លេចភ្លាំង (Alzheimer’s) និង​ជំងឺ​ញ័រ​សរសៃ​សាច់ដុំ (Parkinson’s)​។  

​ក្រុម​អ្នកស្រាវជ្រាវ​បា​នស​បញ្ជាក់ថា ថ្នាំ​ជំងឺ​ទឹកនោមផ្អែម Metformin បាន​បន្លាយ​ជីវិត​របស់​សត្វ​រួចមកហើយ​ក្នុងការ​ធ្វើ​ពិសោធន៍ ហើយ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ក្នុង​សហរដ្ឋអាមេរិក​បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​ការធ្វើ​តេស្ត​សាកល្បង​មើលថា​តើ​វា​មាន​ប្រសិទ្ធភាព​ដូចគ្នា​ចំពោះ​មនុស្ស​ដែរ​ឬក៏​អត់​។ ប្រសិនបើ​ជោគជ័យ​មែន នោះ​វា​នឹង​មានន័យថា មនុស្ស​ដែលមាន​អាយុ​ខ្ទង់ ៧០ ឆ្នាំ​នឹងមាន​សុខភាព​ល្អ​ដូច​នៅ​អាយុ ៥០ ឆ្នាំ​ដូច្នោះ​ដែរ​។​

​អ្នកវិទ្យាសាស្ត្រ​ជឿថា បេក្ខភាព​ល្អ​បំផុត​សម្រាប់​ថ្នាំ​ប្រឆាំង​ភាព​ចាស់ជរា​គឺ​ថ្នាំ Metformin ជា​ថ្នាំ​ទឹកនោមផ្អែម​និយម​ប្រើ​បំផុត​របស់​ពិភពលោក ដែល​ត្រូវ​ចំណាយ​ត្រឹមតែ ០,២១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ថ្នាំ Metformin ជួយ​បង្កើន​ចំនួន​ម៉ូលេគុល​អុកស៊ីសែន ដែល​បញ្ចេញ​មក​កោសិកា ជាហេតុ​ជម្រុញ​ឲ្យ​មាន​ភាពស្វាហាប់ និង​អាយុ​វែង​៕ 

 

ប្រភព៖ ថេឡេក្រាប

adverise with khmeread
ប្រភព៖ ថេឡេក្រាប

មតិយោបល់