1

​អ្នក​ជួយ​បង្កើត​ច្បាប់​បាល់ទាត់​សម័យ​ទំនើប លោក Johan Cruyff បានទទួល​មរណភាព​នៅ​អាយុ ៦៨ ឆ្នាំ​

    ​អតីត​កីឡាករ​ជម្រើសជាតិ​ហូ​ឡង់​លោក Johan Cruyff បាន​ស្លាប់​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​បាន​ស៊ូទ្រាំ​នឹង​ជំងឺមហារីក​សួត​អស់​រយៈពេល​យ៉ាងយូរ​មក​នោះ​។​

​    ​សេចក្តីថ្លែងការណ៍​ពី​ក្រុមគ្រួសារ​របស់គាត់​បាន​សរសេរថា "​នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ លោក Johan Cruyff វ័យ ៦៨ ឆ្នាំ បាន​លាចាក​លោក​ទៅកាន់​សុខ​គតិ​ភព​នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា និង​បាន​ជួបជុំ​ដោយ​គ្រួសារ​របស់គាត់​បន្ទាប់​ពី​តស៊ូ​នឹង​ជំងឺមហារីក​ដ៏​លំបាក​"​។​

​    ​"​នេះ​ជា​ទុក្ខសោក​ដ៏​ក្រៀមក្រំ​ហើយ​យើង​សុំឱ្យ​អ្នក​គោរព​សិទ្ធិ​ឯកជន​របស់​គ្រួសារ​សព​អំឡុង​ទុក្ខសោក​របស់​ពួកគេ​"​។​

​    ​ម្ចាស់​ពានរង្វាន់ Ballon d'Or ចំនួន​បី​ដង​រូបនេះ បាន​លាតត្រដាង​ថា គាត់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ​នៅក្នុង​ខែតុលា​កាលពី​ឆ្នាំមុន​។​

​    ​ក្នុងនាម​ជា​កីឡាករ គាត់​បានឈ្នះ​ពានរង្វាន់ European Cups បី​ដង​ជាមួយ​ក្រុម Ajax ហើយ​ជា​គ្រូបង្វឹក​បាល់ទាត់ គាត់​បាន​ដឹកនាំ​ក្រុម Barcelona ឆ្ពោះទៅរក​ពានរង្វាន់ European Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ក្នុង​ឆ្នាំ ១៩៩២ និង​ជា​សមាជិក​ស្ថាបនិក​ជួយ​បង្កើត​ច្បាប់​បាល់ទាត់​សម័យ​ទំនើប​នេះ​៕

 

ប្រភព៖ Sky Sports

មតិយោបល់