Unnamed %282%29

សន្តិសុខ​សាលា​ប៊ែ​ល​ធី​​ម្នាក់​ដេកស្លាប់​ក្នុង​សាលា​ស្ងាត់​ជ្រាប

   ភ្នំពេញ ៖ មាន​ករណី​មនុស្ស​ដេកស្លាប់ ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ផ្ទះ​លេខ​១៧៩៦ ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ  ខណ្ឌឫស្សីកែវ ហើយ​ដំណឹង​នេះ​ស្ងាត់​ជ្រាប​មិនមាន​ការផ្សព្វផ្សាយ​ទូ លាយ​។ 

   ប្រភព​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ អ៊ឹ​ន តោក អាយុ​៣៣​ឆ្នាំ​មុខរបរ​សន្តិសុខ​សាលា​ប៊ែ​ល​ធី​ស្រុកកំណើត ភូមិ​តា​គាំ ឃុំ​តា​ផេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

   តាម​ការ​បញ្ចាក់​ពី​គ្រូពេទ្យ​បច្ចេកទេស​រាជធានី និង​ខណ្ឌ សព​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រាក​មែន ហើ​យ​សព​ប្រគល់ជូន​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

   ព័ត៌មាន​បែបនេះ​គួរ​ផ្សព្វផ្សាយ​ទូលាយ តែ​បែរជា​លាក់បាំង​មិន​ឲ្យ​មហាជន​ដឹង​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់