adverise with khmeread Article 2191386 14a29819000005dc 747 1024x615 large

មូល​ហេតុដែល​លោកអ្នក​ពុំគួរ​ឱ្យ​កូន​អាយុ​ក្រោម ២ ឆ្នាំ​ផឹកថ្នាំ​ផ្សះ​!

    ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ការឱ្យ​កូន​លេប​ឬ​ផឹកថ្នាំ​ផ្សះ​មុនពេល​ពួកគេ​មាន​អាយុ ២ ឆ្នាំ​នឹង​បង្កើន​ហានិភ័យ​នៃ​ការកើត​ជំងឺ​ធាត់​ជ្រុល ពេល​ពួកគេ​ធំ​ឡើង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ ខែមីនា​។

​    ​ការសិក្សា​ថ្មី​រៀបចំ​ដោយ​សាកលវិទ្យាល័យ​នានា​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ និង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ បាន​សន្និដ្ឋានថា ការ​លេបថ្នាំ​ផ្សះ​បី​ទៅ​បួន​ដង​នៅ​អាយុ​ក្មេងខ្ចី​ពេក​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​ធាតុ​ជ្រុល​តាំងពី​វ័យ​កុមារភាព​។

​    ​អ្នកនិពន្ធ​ការសិក្សា លោក​វេជ្ជបណ្ឌិត Frank Irving Scott បាន​និយាយថា "​ថ្នាំ​ផ្សះ​ប្រើ​ដើម្បី​ជំរុញ​ការឡើង​ទម្ងន់​ចំពោះ​សត្វ​ចិញ្ចឹម​អស់​ច្រើន​ទសវត្សរ៍​មកហើយៗ​ការសិក្សា​របស់​យើង​បាន​បញ្ជាក់ថា ថ្នាំ​ផ្សះ​ក៏មាន​ផលប៉ះពាល់​ធ្វើឱ្យ​ធាត់​ចំពោះ​មនុស្ស​ដូចគ្នា​។ លទ្ធផល​របស់​យើង​ពុំមែន​បានន័យថា ថ្នាំ​ផ្សះ​មិនអាច​ប្រើ​បាន​ក្នុងករណី​ចាំបាច់​នោះទេ ប៉ុន្តែ​លទ្ធផល​នេះ​ចង់​ជំ​រុញឱ្យ​វេជ្ជបណ្ឌិត​និង​ឪពុកម្តាយ​គិត​ម្តងទៀត​មុននឹង​ឱ្យ​កូន​លេប​ឬ​ផឹកថ្នាំ​ផ្សះ​"៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់