adverise with khmeread Wine and garlic

ខ្ទឹមស​ត្រាំ​ស្រាក្រហម​អាច​ប្រឆាំង​ជំងឺ ១០០ មុខ​

​    ​មនុស្ស​គ្រប់គ្នា​ដែល​ចង់​ថែរក្សា​សុខភាព​គួរ​មាន​ខ្ទឹមស​ទុក​នៅផ្ទះ​។ ដោយឡែក​ខ្ទឹមស​ត្រាំ​ស្រាក្រហម​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់លោក​អ្នក​។

​    ​ខ្ទឹមស​ត្រាំ​ស្រាក្រហម​ជា​ឱសថ​ដ៏​អស្ចារ្យ​ក្នុងការ​បណ្តេញ​ជាតិ​អំបិល​ចេញពី​រាងកាយ​។ វា​ជួយ​ជំរុញ​សមត្ថភាព​រាងកាយ​ក្នុងការ​បន្សុទ្ធ​ឈាម ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សរសៃឈាម និង​បេះដូង​។

​    ​វា​ក៏​ជួយ​កម្ចាត់​ចេញ​ជាតិ​ខ្លាញ់​ដែល​លើស និង​ជំរុញ​ដល់​ការរំលាយ​អាហារ​ផងដែរ​។ រឹតតែ​ពិសេស​គឺថា​វា​អាច​កម្ចាត់​ជំងឺ​របស់​ស្ត្រី និង​ការ​ហើម​យ៉ាង​មាន​ប្រសិទ្ធភាព​។ ហើយ​ខ្ទឹមស​ត្រាំ​ស្រាក្រហម​នៅ​ជួយ​សម្អាត​រាងកាយ​ពី​ការកើនឡើង​សារធាតុ​គ្រោះថ្នាក់​ក្នុង​ខ្លួន​ផងដែរ​។

​    ​វា​មិន​ពិបាកធ្វើ​នោះទេ សូម​មើល​ពី​វិធី​ផ្សំ​ខាងក្រោម​៖

​    ​- ដាក់​ខ្ទឹមស ១២ ក្លែប (​កាត់​ជា ៤ កង់​ក្នុង​មួយ​ក្លែប​) រួច​ដាក់​ចូលក្នុង​កូន​ក្រឡ​មួយ​
​    ​- ចាក់​ស្រាក្រហម កន្លះ​លីត្រ ចូល (​ស្រាក្រហម​អ្វី​ក៏បាន​)
​    ​- យក​គម្រប​មក​បិទ​ឱ្យ​ជិត ហើយ​ទុក​នៅ​កន្លែង​ដែលមាន​ពន្លឺ​ថ្ងៃ​រយៈពេល ២ សប្តាហ៍​
​    ​- ក្រោយ​ដល់​រយៈពេល​កំណត់​ហើយ​នោះ សូម​ស្រឹ​ត​យកតែ​ស្រាក្រហម​ដាក់ចូល​ក្នុង​កូន​ដប​ខ្មៅ​។
​    ​- ផឹក​វា ១ ស្លាបព្រា​បាយ ៣ ដង​ក្នុង​មួយថ្ងៃ​ឱ្យបាន​រយៈពេល ១ ខែ​។ រួច​សម្រាក ៦ ខែ សឹម​ធ្វើបែបនេះ ១ ខែ​ទៀត​។

​    ​ខ្ទឹមស​អាច​សម្លាប់​សារធាតុ​បង្ក​មេរោគ​ជាច្រើន រាប់ទាំង​ជំងឺ​បេះដូង ជំងឺលើសឈាម រហូតដល់​ការបន្ថយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល ហើយ​ទន្ទឹមនេះ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ការពារ​ប្រឆាំង​កុំឱ្យ​ឆ្លង​មេរោគ​ចូល​រាងកាយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​ឱ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់