adverise with khmeread 1

ប្រឹង​ធ្វើការ​ពេក​រស់​មិន​បានយូរ​! ធ្វើការ​បន្ថែម​លើស​តែ​១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

     ធ្វើការ​លើស​ម៉ោង​គឺជា​រឿង​ទូទៅ​សម្រាប់​យើង​គ្រប់គ្នា ប៉ុន្តែ​ខណៈដែល​មនុស្ស​តស៊ូ​ប្តូរផ្តាច់​ចំពោះ​ការងារ​មិនចេះ​ប្រកាន់​អំពី​រឿងនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា វា​អាច​បំផ្លាញ​សុខភាព​របស់​មនុ​ស្សបាន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៣ ខែមីនា​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ The University of Texas Health Science Center នៅ​ទីក្រុង Houston បាន​និយាយថា ធ្វើការ​ច្រើនជាង ៤៥ ម៉ោង​រៀងរាល់​សប្តាហ៍ អំឡុង​រយៈពេល​មួយ​ទសវត្សរ៍ នឹង​បង្កើន​ហានិភ័យ​យូរអង្វែង​នៃ​ជំងឺ​បេះដូង​។ ហើយ​ហានិភ័យ​កើនឡើង​រាល់​ម៉ោង​ធ្វើការ​បន្ថែម​នីមួយៗ​ក្នុង​មួយ​សប្តាហ៍​។

​    ​អ្នកនិពន្ធ​ការសិក្សា លោក វេជ្ជបណ្ឌិត Sadie Conway ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​អេ​ពី​ដេ​មី​សាស្ត្រ​បាន​និយាយថា "​ជាទូទៅ យើង​បាន​រកឃើញថា ហានិភ័យ​នៃ​ជំងឺ​បេះដូង​កើនឡើង​ខណៈដែល​ម៉ោង​ធ្វើការ​ប្រចាំ​សប្តាហ៍​ជា​មធ្យម​បាន​កើនឡើង​លើស​កម្រិតស្តង់ដា​រ​រប​ស់វា​"​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​រកឃើញថា ក្នុងចំណោម​បុគ្គលិក​ធ្វើការ​ពេញ​ម៉ោង ហានិភ័យ​នៃ​ជំងឺ​បេះដូង​មាន​កម្រិត​ទាប​បំផុត​ចំពោះ​អ្នក​ដែល​ធ្វើការ​ចន្លោះ ៤០ ទៅ ៤៥ ម៉ោង​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់