adverise with khmeread 1

ពី​ស្រី​បាត់​ចំណង់​អាហារ​ដ៏​ស្គម​ក្លាយជា​ស្រី​សាច់ដុំ​មិនគួរ​ឱ្យ​ជឿ​! នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​នាង​ក្លាយជា​បែបនេះ​

    ​នារី​បាត់​ចំណង់​អាហារ​ម្នាក់ ដែល​ស្គម​រហូតដល់​ថ្នាក់​ដើរ​ផ្សារ​រក​ទិញ​ខោអាវ​កូនក្មេង​យកមក​ពាក់​ឥឡូវ​បាន​ជម្នះ​ជំងឺ​នេះ​បានសម្រេច​ហើយ​ក្លាយជា​នារី​សាច់ដុំ​ម្នាក់​មិនគួរ​ឱ្យ​ជឿ​។

​    ​នាង Kristina Vassilieva អាយុ ២៨​ឆ្នាំ​មកពី​ទីក្រុង Essex របស់​អង់គ្លេស​បានកើត​ជំងឺ​បាត់​ចំណង់​អាហារ​នៅ​អាយុ ១៤ ឆ្នាំ​ហើយ​នៅពេល​ជិត​ដល់​អាយុ ២០ ឆ្នាំ នាង​មាន​ទម្ងន់​ត្រឹមតែ ៤៤ គ​.​ក ប៉ុណ្ណោះ​។

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាង​បាន​ស្វែងរក​ការជួយ​ព្យាបាល​ក្នុង​ឆ្នាំ ២០១២ ខំប្រឹង​ញ៉ាំ​អាហារ​ច្រើន​ឡើងវិញ និង​ប្រឹងប្រែង​ហាត់ប្រាណ​ទៀងទាត់ មុននឹង​ឡើងសាច់​ដុំ​ដល់​ថ្នាក់​នេះ ហើយ​ឥឡូវ​នាង​មាន​ទម្ងន់ ៧៦ គ​.​ក ហើយ​។

​    ​Kristina បាន​និយាយថា "​ខណៈដែល​សាច់ដុំ​របស់ខ្ញុំ​ធំ​បន្តិច​ម្តងៗ ឥរិយាបថ​របស់ខ្ញុំ​ចំពោះ​រាងកាយ​របស់ខ្ញុំ​ក៏បាន​ប្រែប្រួល​ដែរ​។ ខ្ញុំ​ពីមុន​មើលទៅ​ខ្សោយ​និង​គ្មាន​កម្លាំងកំហែង​ទេ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មើលទៅ​ខ្លាំង និង​ពោរពេញ​ដោយ​ថាមពល​"​។

​    ​នាង​បាន​បង្ហោះ​រូបភាព​ជាច្រើន​អំពី​ការហាត់​ប្រាណ​របស់​នាង ហើយ​ដោយសារ​រាងកាយ​ដ៏​មាំមួន​របស់​នាង ឥឡូវ​នាង​មាន​អ្នកគាំទ្រ​ជាង ៤៣.០០០ នាក់​ហើយ​នៅលើ Instagram៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់